លោកអ្នកធ្លាប់បានលឺមកហើយនៅក្នុងរឿងភាគចិន ដែលតែងតែនិយាយពីភ្នំថៃសាន។ ឥឡូវ នេះគេហទំព័រយើងខ្ញុំសូមបង្ហាញពីប្រវត្តិ និងទិដ្ឋភាពខ្លះៗរបស់ភ្នំដ៏អស្ចារ្យមួយនេះ។
ភ្នំថៃសានមានទីតាំងនៅខេត្ត Shandong ប្រទេសចិន ដែលត្រូវបានចាត់ទុកថាជាកន្លែងជាទី សក្ការៈបំផុតនៅប្រទេសនេះ។ ភ្នំនេះមានតួនាទីជាកន្លែងសក្តិសិទ្ធមួយដែលប្រជាជនចិន អាចនាំពាក្យទាំងឡាយទៅកាន់ព្រះជាម្ចាស់បាន។ តាមរយៈថ្មបុរាណដែលនៅលើកំពូលភ្នំ គេបានប៉ាន់ស្មានយុគសម័យ ដែលភ្នំមួយនេះបានក៏កើតឡើង គឺនៅក្នុងឆ្នាំ ២១៩មុនគ្រឹស្តសករាជ។
អធិរាជ្យចិនជំនាន់មុនបានចាត់ទុកភ្នំថៃសានថាជាឋានសួគ៌របស់របស់ខ្លួន និងជាកន្លែងដែលខ្លួនទទួលបានអំណាចសំរាប់គ្រប់គ្រងមនុស្សទាំងឡាយនៅលើផែនដីនេះ។
ភ្ញៀវទេសចរទាំងឡាយតម្រូវឲ្យឡើងជណ្តើរប្រវែងប្រហែល ៩.៦ គីឡូម៉ែតទើបដល់កំពូលភ្នំ។សព្វថ្ងៃ ភ្នំនេះបានទាក់ទាញភ្ញៀវទេសចរ និងពុទ្ធសាសនិកជាច្រើនមកទស្សនា និងមកធ្វើការបន់ស្រន់៕







ដោយ៖ មិនា ប្រភព៖ china