ប្លែកៗ ៖ កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកដំរីស្អាតជាងគេ ត្រូវបានធ្វើឡើងនៅឯប្រទេសនេប៉ាល់ កាលពីពេលកន្លងទៅនេះ ពោលគឺ អំឡុងថ្ងៃទី ២៧ ធ្នូ នៅឯឧទ្យានធម្មជាតិ Chitwan។

គួរបញ្ជាក់ផងដែរថា បេក្ខភាពដែលជាដំរីចូលមកប្រកួតប្រជែងលើកនេះ មានចំនួនដល់ទៅ ៩០ ក្បាលឯណោះ ស្របពេលដែលដល់វគ្គផ្តាច់ព្រ័ត្រ ដំរីទាំងអស់ត្រូវបានជម្រុះចោល នៅសល់តែ ៣ ក្បាលតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត ប្រភពដដែល ក៏បានដកស្រង់សម្តីគណកម្មការក្នុងការផ្តល់ពិន្ទុក្នុងកម្មវីធីប្រកួតប្រជែងប្លែកមួយនេះ ដោយបញ្ជាក់ថា ដំរីមួយក្បាលដែលមានឈ្មោះថា ChitwanKali បានក្លាយជាម្ចាស់ជ័យលាភីឯក ស្របពេលដែលវាមើលទៅមានសម្រស់ស្អាតដាច់គេ បន្ទាប់ពីមានការតុបតែងយ៉ាងល្អឥតខ្ចោះពីសំណាក់ម្ចាស់របស់វាផ្ទាល់៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy