ចិន៖ ពីមួយថ្ងៃទៅមួយថ្ងៃ ល្បិចរបស់ក្រុមចោរពិតជាមានមិនចេះខ្វះមែន។ ជាក់ស្ដែងដូចជាក្នុងស្ថានភាពរឿងរ៉ាវ ខាងក្រោមនេះជាដើម។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមប៉ូលីសអាចតាមចាប់ពួកគេបានដែរ។

តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា មានចោរម្នាក់ ដែលមានល្បិចខ្លាំងណាស់ ពោលគឺ គេបានពាក់នូវធុងសម្រាម ជាប់ក្បាល ហើយបានដើរចូលទៅក្នុងក្លឹបរាត្រីមួយ ដើម្បីលូចរបស់របរគេ។ រឿងរ៉ាវនេះ បានកើតឡើង ក្នុងក្លឹបមួយ ក្នុងខេត្ដ Yunnan នៃប្រទេសចិន។

ទោះបីជាមានការពាក់ធុងសម្រាម ជាប់ក្បាលក្នុងការលាក់មុខ ពីក្រុមប៉ូលីសយ៉ាងណាក៏ដោយ ក៏កាមេរ៉ា របស់ប៉ូលីសអាចចាប់ជាប់ និងស្គាល់បុរសនោះដែរ ហើយថ្ងៃបន្ទាប់មកប៉ូលីស ក៏បានឃាត់ខ្លួនជនសង្ស័យនោះដែរ។ តាមការអោយដឹងពីក្រុមប៉ូលីស បានអោយដឹងថា បុរសនោះ បានលួចនូវរបស់របរពីក្លឹបរាត្រីនោះ ដែលស្មើនឹងទឹកប្រាក់ប្រមាណជា ១,៣០០ ផោនផងដែរ៕
ដោយ៖ នារីប្រភព៖ dailymail