មកដល់ពេលនេះ កំណែគំរូផ្លូវការរបស់ iPhone 6 នៃក្រុមហ៊ុន Apple ក៏ត្រូវបានគេបង្ហើបឱ្យដឹង។

បន្ទាប់ពីព័ត៌មានលំអិត ស្ដីអំពីទំហំ និងកាមេរ៉ាលយចេញមកខាងក្រៅ របស់ iPhone 6 ពេលនេះ យើងមានរូបភាព ខ្លះដែលត្រូវបានគេចាត់ទុកថា ជារូបភាពផ្លូវការ របស់ស្មាតហ្វូនថ្មីនៃក្រុមហ៊ុន Apple ធ្វើឱ្យក្រុមអ្នកចូលចិត្តបច្ចេកវិទ្យា មានការភ្ញាក់ផ្អើល។

/

នៅលើបណ្ដាញសង្គម Weibo របស់ចិន ក្រុមហ៊ុនអ៊ីនធឺរណែត China Telecom បានបង្ហោះរូបភាពស្ដីអំពី iPhone 6 ដែលនេះ ត្រូវគេជឿថា ជាម៉ូដែលគំរូចុងក្រោយ រស់ផលិតផលនេះ។ ជំនួសឱ្យបណ្ដាគំនួសអង់តែននៅផ្នែកខាងខ្នង មានពណ៌ដូចគ្នា ម៉ូដែលគំរូនេះ ត្រូវបានចែកចេញជា ៣ផ្នែក ដូចទៅនឹងផលិតផលនាបច្ចុប្បន្ន គឺ iPhone 5 និង iPhone 5s។

ក្រៅពីទិន្នន័យខាងលើ ព័ត៌មាននេះ ក៏បានបង្ហើបឱ្យដឹងអំពីរលកនៃបណ្ដាញ (network bandwidth) ដែលស្មាតហ្វូននេះ នឹងប្រើប្រាស់ រួមមានដូចជា ប្រព័ន្ធ WCDMA, CDMA2000, GSM, CDMA1X និងកំណែអន្ដរជាតិផងដែរ។

/

តាមជាក់ស្ដែង នេះមិនមែនជាម៉ូដែលគំរូ ដែលត្រូវបានបង្ហើបដំបូងគេនោះទេ រូបភាពនេះ ត្រូវបានគេបញ្ចេញឱ្យដឹង តាំងពីយូរមកហើយ ប៉ុន្ដែ ពុំមានអ្នកណាម្នាក់ដឹងប្រាកដថា នេះគឺជារចនាចុងក្រោយរបស់ Apple មែន ឬមិនមែននោះឡើយ។ ដើម្បីដឹងច្បាស់ថា តើការពិត iPhone 6 នឹងមានរូបរាងបែបណានោះ សូមអញ្ជើញរង់ចាំតាមដានព្រឹត្តិការណ៍របស់ Apple ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី ៩កញ្ញាខាងមុខ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Forbes/Gadgets