មិត្តប្រុសថ្មីរបស់ Paris Hilton គឺ River Viiperi ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីពេលថ្មីៗនេះក្រោយពេលមានជម្លោះជាមួយមិត្តប្រុសរបស់នារីម្នាក់ផ្សេងទៀត។/ការពិតនោះគឺនាង Hilton បានទៅថើបជញ្ជក់មាត់គ្នាជាមួយនឹងនារីម្នាក់ផ្សេងទៀតនៅក្នុងក្លឹប XSទីក្រុង Las Vegas ដែលធ្វើអោយ Viiperi គេច្រនែនទោះបីជានាងថើបស្រីគ្នាឯងក៏ដោយ បន្ទាប់មកគេក៏ដាល់កណ្ដាលមុខមិត្តប្រុសរបស់នារីម្នាក់ដែល Hilton ថើបតែម្ដង។បន្តិចក្រោយមកជនរងគ្រោះដោយសារការវាយដំនេះបានប្ដឹងទៅប៉ូលីសគ្រប់រឿងរ៉ាវដែលនាំអោយប៉ូលីសចាប់ River Viiperi ញ៉ាត់ទ្រុងតែម្ដង មិនត្រឹមតែប្ដឹងប៉ូលីសនោះទេ បុរសរងគ្រោះព្រោះមិនដឹងអ្វីសោះរូបនេះចង់ធ្វើការសម្ភាសន៍ជាមួយកាសែតដើម្បីអោយ Viiperi ខ្មាស់គេទៀតផង។ ចំពោះនាង Paris Hilton វិញមិនមានបញ្ហាអ្វីនោះទេ នាងក៏មិនដឹងអ្វីដូចគ្នាដែរ៕

ដោយ៖ ម៉ូកាប្រភពពី៖ TMZ