ជាទូទៅ មនុស្សយើងធម្មតា សុទ្ធសឹងតែមាន​ បងប្អូនហើយ ចំណែកតារាវិញ ក៏មានដូចគ្នាដែរ ដែលអ្នកខ្លះ មានដល់បងប្អូន ភ្លោះទៀតផង ។ វាមានច្រើនណាស់ នៅក្នុងពិភព KPOP ដែល មានបងប្អូនភ្លោះ តែមានអ្នកខ្លះ ដើរគន្លងសិល្បៈ ជាមួយគ្នា និងអ្នកខ្លះអត់ទេ ។ ខាងក្រោមនេះ គឺជាបងប្អូនភ្លោះ ដែលស្ថិតក្នុង វិស័យសិល្បៈ KPOP ជាមួយគ្នា ៖-Junsu (JYJ) និង ZUNO : Junsu និង Zuno គឺជាបងប្អូន ភ្លោះមួយគូ ដែលខុសកំពស់គ្នា តែមាន សំលេងនិង មុខមាត់ដូចគ្នាណាស់ នៅពេលដែលគ្មាន Make Up ហើយមកថត ផ្ទឹមគ្នា ។

/-ChoA និង Way (Crayon Pop : អ្នកទាំង ២ គឺជាសមាជិកក្រុម Crayon Pop ដែលពួកគេ ខំលាប ពណ៌សក់ អោយខុសគ្នា ហើយពេលខ្លះ ពាក់ឈ្មោះនៅជាប់អាវទៀត ដើម្បីអោយ ទស្សនិកជន បានស្គាល់ កុំអោយច្រលំគ្នា ។

/-Hwayoung និង Hyoyoung (5Dolls) : បងប្អូនភ្លោះ នេះខុសពីអ្នកផ្សេង ដោយពួកគេ មិនខ្វល់ពី ការធ្វើខ្លួន អោយខុសគ្នាឡើយ បើម្នាក់សក់វែង គឺសក់វែងទាំងអស់គ្នា បើម្នាក់កាត់សក់ នោះ ម្នាក់ទៀតក៏កាត់ដែរ ។

/-Youngmin និង Kwangmin ( Boyfriend ) : ពួកគេគឺជា បងប្អូនភ្លោះ ដែលមានពណ៌សក់ និងម៉ូត សក់ខុសគ្នា តែយ៉ាងណាមិញ ទស្សនិកជន អាចចែកគ្នា ដាច់បាន ព្រោះថាពួកគេ ទាំង ២ មាន ចិរតលក្ខណៈ ខុសគ្នាច្រើន ។

/-Soryong & Daeryong (Tasty) : ពួកគេ ខុសប្លែកពី កូនភ្លោះផ្សេងៗ ដែលពួកគេ បានងើបឡើង មកក្នុងវិស័យ សិល្បៈដោយ ខ្លួនឯងតែម្តង ដោយពេលនេះ ក្រុម Tasty របស់ពួកគេ ល្បីគ្រាន់ បើដែលមាន ទស្សនិកជនជាច្រើន​ ស្គាល់ពួកគេ ៕

/

 

ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop