បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំចិញ្ចឹមកូនម្នាក់ឯង លោកតាអាយុ ៧៤ឆ្នាំ មាន​ឈ្មោះ Aparecido Castaldo ជនជាតិ ប្រេហ្សីល បានសម្រេចចិត្តរៀបការជាមួយ  Carmelita  ​​​   ដែលជាពពែមួយក្បាលរបស់ខ្លួន នាខែតុលាខាងមុខ។

/លោកតា Aparecido Castaldo ថ្នាក់ថ្នមប្រពន្ធមិនទាន់រៀបការរបស់ខ្លួន

អតីតបុគ្គលិកបំបែកថ្ម លោកតា Castaldo បានចិញ្ចឹម Carmelita តាំងពី ៥ឆ្នាំមុន។ កាលពី ២ឆ្នាំកន្លងទៅ លោកតា Castaldo បានកើតមនោសញ្ចេតនាជាមួយពពែញីនេះ។ លោកតា ឱ្យដឹងថា  “ប្រពន្ធមិនទាន់រៀបការ” របស់គាត់មានចំណុចលេចធ្លោដែលមនុស្សមិនមាន។ លោកតាថ្លែងដោយសប្បាយចិត្តថា ៖ “រាល់ពេលដែលមានអ្នកណាម្នាក់ និយាយថា ខ្ញុំមានបញ្ហា ខ្ញុំក៏ឆ្លើយតបថា ប្រពន្ធរបស់ខ្ញុំមិននិយាយច្រើន មិនសុំប្រាក់ទៅដើរផ្សារ និងមិនមានផ្ទៃពោះ” ។ប្រភពព័ត៌មានឱ្យដឹងថា គូស្នេហានេះនឹងចូលរោងការ នៅថ្ងៃទី ១៣តុលាខាងមុខ   នៅវិហារមួយក្នុងក្រុង Jundiai ប្រទេស ប្រេហ្សីល។ នៅក្នុងពិធីរៀបការនោះ នឹងមានអាចារ្យម្នាក់ឈ្មោះ Tom ជាអ្នកដឹកនាំកម្មវិធី។លោកតារូបនេះបន្ដថា   នេះមិនមែនជាពពែដំបូងដែលគាត់បានចិញ្ចឹមនោះទេ    ព្រោះតែ​គាត់ស្រឡាញ់ ចូលចិត្តសត្វខ្លាំងណាស់។ បច្ចុប្បន្ន គាត់ចាត់ទុក   Carmelita ជាអនាគតប្រពន្ធរបស់ខ្លួន ហើយគាត់គ្រាន់តែជជែកលេងជាមួយ “នាង” ដូចមិត្តភ័ក្ដិប៉ុណ្ណោះ។   ក្រៅពីនេះ  លោកតា Castaldo ប្រាប់ថា ស្នេហានេះនឹងមិនមានទំនាក់ទំនងផ្លូវភេទកើតឡើងនោះឡើយ។

/គួររំឭកថា “កូនក្រមុំជិតចូលរោងការ” នាង Carmelita ធ្លាប់បានខាំដាច់រ៉ូបអាពាហ៍ពិពាហ៍ដំបូងមួយ ប៉ុន្ដែបច្ចុប្បន្ន  រ៉ូបដ៏ស្រស់ស្អាតមួយផ្សេងទៀត  ត្រូវបានត្រៀមរួចជាស្រេចនៅក្រុង   Sao Paulo សម្រាប់ពិធីរៀបការរបស់លោកតា និងពពែញីមួយក្បាលនេះ។

ដោយ ៖ តារាប្រភព ៖ odditycentral