ពេលដែលយើង និយាយដល់រឿងស្នេហា ពេលដល់ផ្លូវបែកបាក់ តែងតែពិបាកនិយាយ ហើយឈឺចាប់បំផុត តែតារាៗខាងក្រោមនេះ គិតថាស្នេហារយៈពេលខ្លី ដើម្បីកុំអោយខាតពេលច្រើនបែកគ្នា មិនបាច់ជួបគ្នាក៏បានដែរ ។​ តារាល្បីៗរបស់ហូលីវូដ មិនថាតារាចំរៀង ឬ តារាសំដែងឡើយតែងតែមានទំលាប់សុំគ្នាបែក តាមរយៈទូរស័ព្ទ ឬ គ្រាន់តែសារខ្លីតាមទូរស័ព្ទ ។-Russell Brand និង Katy Perry : Katy Perry បានប្រាប់ថា ការបែកបាក់របស់នាង និង RussellBrand បានត្រឹមតែសារខ្លីមួយប៉ុណ្ណោះ ដែលក្នុងសារនោះមានន័យថា Russell នឹងរៀបចំលែងលះជាមួយនាង នៅថ្ងៃទី ៣១ ធ្នូ ២០១១ ។

/-Britney Spears និង Kevin Federline : ក្នុងឆ្នាំ ២០០៤ Britney Spears បានសុំ Kevin បែកដោយសារតែនាង បានឆែកឃើញសារទូរស័ព្ទមួយ ពីអតីតប្រពន្ធរបស់ Kevin តាំងតែពី ២ ឆ្នាំមុន ។

/-Taylor Swift និង Joe Jonas : Taylor Swift បាននិយាយនៅក្នុងកម្មវិធី Ellen DeGeneres ថាពួកគេបែកគ្នាតាម ទូរស័ព្ទដែលមានរយៈពេល ត្រឹមតែ ២៧ វិនាទីប៉ុណ្ណោះ ។

/-Carrie Underwood និង Chace Crawford បានប្រាប់ថា ក្នុងឆ្នាំ ២០០៨ នាងសុំបែកតារាសំដែងChace ត្រឹមតែសារតាមទូរស័ព្ទដ៏ខ្លីមួយម៉ាត់ប៉ុណ្ណោះ ៕

/

ដោយ ៖ លីលីប្រភព ៖ k14