បន្ទាប់ពីមួយរយៈពេលយ៉ាងយូរនៃការបែកធ្លាយព័ត៌មាន និងរូបភាពយ៉ាងច្រើនសន្ធឹក ពេលនេះ iPhone 6 ក៏បង្ហាញរូបរាង “ទាំងស្រុង” មុនថ្ងៃ ៩កញ្ញា ដែលជាមហាព្រឹត្តិការណ៍របស់ស្មាតហ្វូននេះ។

ដើម្បីនាំមកជូនដល់មិត្តអ្នកអាននូវរូបភាពល្អឯក និងជាក់លាក់ជាងមុន ទាក់ទិននឹងស្មាតហ្វូនជំនាន់ថ្មីរបស់ Apple លោក Rozetked បានប្រមូលផ្ដុំនូវផ្នែកទាំងឡាយដែលបានលេចធ្លាយជារូបភាព ជាព័ត៌មាន ចាប់ពីគ្រោងផ្នែកខាងក្រោយធ្វើអំពីលោហធាតុ រហូតដល់គ្រឿងម៉ាស៊ីនខាងក្នុង។

លោក Rozetked អះអាងថា នេះ នឹងជាកំណែ អេក្រង់ 4.7 inch របស់ iPhone 6 ដោយវាត្រូវបានការពារដោយសម្បកលោហធាតុ ប្រើប្រាស់ប្រូសេសឺរ A8 និងមានបំពាក់នូវឈីប NFC ផងដែរ។

ទន្ទឹមនឹងព័ត៌មានចចាមអារ៉ាម ស្ដីអំពីអេក្រង់ប្រភេទ sapphire ដែលអាចទប់ទល់នឹងការប៉ះទង្គិចនៅលើ iPhone គេដឹងថា កាមេរ៉ារបស់ផលិតផលថ្មីនេះ ក៏នឹងលយចេញមកក្រៅបន្តិច ប៉ុន្ដែ ជំនួសមកវិញ វានឹងធ្វើឱ្យអ្នកដែលចូលចិត្តថតរូប មានការពេញចិត្តជាងកំណែមុនៗ ដោយសារ iPhone 6 នឹងមានកម្រិតរីសូលូសឹនខ្ពស់ជាងមុន ជួយឱ្យរូបថត មានគុណភាព និងច្បាស់ជាងមុន។

ដើម្បីជ្រាបកាន់តែច្បាស់ អំពីទិន្នន័យ ក៏ដូចជារូបភាពជាក់ស្ដែងជាងបណ្ដាព័ត៌មានបែកធ្លាយមុនៗ សូមអញ្ជើញមិត្តអ្នកអាច មកទស្សនាវីដេអូខាងក្រោម។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ independent/youtube