នរណាៗក៏គេដឹងដែរថា Changmin ដែលជាសមាជិកក្រុម 2AM ជាមនុស្សម្នាក់ដែលមានមាឌម៉ាប់មិនណយនោះទេ។ តែប៉ុន្មានខែប៉ុណ្ណោះគេបានប្រែក្លាយខ្លួនគេមគជាបុរសសង្ហាមានសាច់ដុំពោះ៦ កង់ដែលជាទីគាប់ចិត្តរបស់នារី ហើយបើតាម Changmin ប្រាប់នោះគឺថាស្រកអស់ជាង ៣០ គីឡូក្រាម។
តើអ្វីទៅដែលជាអាថ៍កំបាំងក្នុងការសម្រកទម្ងន់របស់ Changmin ទៅ? ការពិតគឹមិនលាក់វានោះទេគេបានប្រាប់អ្នកសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍ថាអ្វីដែលគេធ្វើគឺតាំងចិត្តក្នុងការសម្រក ហើយរឿងញុំាគឺគេញុំាពេញៗជាធម្មតា តែភាគច្រើនគឺញុំាតែចេកតែប៉ុណ្ណោះ។ គេញុំាចេកសឹងតែមុខក្លាយទៅជាចេកទៅហើយ ជាពិសេសគឺកិនចេកលាយជាមួយនឹង ទឹកដោះគោដែលគ្មាន ជាតិធាត់ ហើយដាក់អោយកកជាការ៉េម។
ហេតុអ្វីបានជាចេកអាចជួយសម្រកទម្ងន់បាន? ការពិតណាស់អ្នកវិទ្យាសាស្រ្តបានសិក្សាមកថាចេកមានជាតិធាត់ និងកាឡូរីតិចបើធៀបទៅនឹងបាយវិញ គឺក្នុង ១០០ ក្រាមចេកផ្ដល់កាឡូរីនិងជាតិធាត់តិចជាងពាក់កណ្ដាល។ ហើយចំពោះចេកគឺវាមានជាតិផ្អែមដែលជាបណ្ដុំនៃសារធាតុម្យាងដែលហៅថា កាបូហាយដា្រដ ដែលធ្វើអោយអ្នកញុំាមានអារម្មណ៍ថាឆាប់ឆ្អែត។ ការញុំាចេកជំនួសបាយនឹងចំណីផ្សេងៗពិតជា អាចជួយក្នុងការសម្រកទម្ងន់បានពិតមែន ដោយមានការជួយពីការធ្វើលំហាតប្រាណជាប្រចាំ។ ក្នុងមួយថ្ងៃសម្រាប់អ្នកដែលចង់សម្រកទម្ងន់គួរណាតែញុំាចេកជំនួសអាហារពេលល្ងាចព្រោះក្រោយពេលញុំាបាយពេលល្ងាចហើយគឺជាពេលដែលយើងសម្រាកដូចនេះហើយរាងកាយរបស់យើងមិនមានបានបញ្ចេញនូវជាតិធាតុ ក៏ដូចជាកាឡូរីទាំងនោះមកវិញខ្លះតាមរយៈការបញ្ចេញញើសនោះទេ។
ដោយ៖ នីតាប្រភពពី៖ K14