អាមេរិក៖ នាង Katy Perry កើតថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៨៤ ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។ នាងក៏ត្រូវបានគេចាត់ទុកជា អ្នកចម្រៀង និងជាតួសម្ដែងស្រីលំដាប់ តារាហូលីវូដ (Hollywood) ផងដែរ។
តាមការអោយដឹង ពីភ្នាក់ងារបង្កើតការប្រគុំតន្ដ្រីមួយ ដែលមានឈ្មោះថា Part of Me គឺថា ថ្មីៗនេះ គេបានអញ្ជើញនាង Perry អោយទៅចូលរួមការសម្ដែង ក៏ដូចជាការដើរម៉ូតផងដែរ។ កម្មវិធីនោះគឺមានឈ្មោះថា Katy Perry's Concert Movie ។ 
ក្នុងការសម្ដែង ក៏ដូចជាការដើរម៉ូត គេឃើញនាង Perry បានស្លៀកពាក់ បែបស៊ិចស៊ី ជាពិសេស គឺការបង្ហាញឈុតអាវទ្រនាប់ ពោលគឺពោពេញទៅដោយភាពទាក់ទាញ ដែលមើលទៅ គួរអោយក្ដៅសាច់ទៀតផង។
នាង Katy Perry បាននិយាយថា ខ្ងុំពិតជាសប្យាយចិត្តខ្លាំងណាស់ នៅពេលដែលខ្ងុំនៅលើឆាក ហើយមានអ្នកគាំទ្រច្រើនបែបនេះ។ នាងបានបន្ដថា នាងនឹងខិតខំធ្វើយ៉ាងណារក្សាទេពកោសល្យ ក្នុងការសម្ដែង ក៏ដូចជាការដើរម៉ូតរបស់នាង អោយមានភាពល្អប្រណិតនិងមានភាពទាក់ទាញ ទៅតាមតម្រូវការចង់បានរបស់ទស្សនិកជន៕
ដោយ៖ សារិនប្រភព៖ cnn