បន្ទាប់ពីម៉ូដែល LG G3 Stylus ក្រុមហ៊ុន LG បានបន្តឧទ្ទេសនាមស្មាតហ្វូន “សិស្សប្អូន” របស់ LG G Vista នៅអាស៊ី ដែលមានឈ្មោះថា LG Gx2 ហើយវាក៏ជាម៉ូដែល ហ្វាប្លេត ជំនាន់ទីពីរនៃស្រឡាយ LG Gx ដែលត្រូវបានបញ្ចេញលក់ កាលពីចុងឆ្នាំទៅ។

LG Gx2 មានគោលដៅទៅរកអតិថិជន អ្នកប្រើប្រាស់ ហ្វាប្លេត ដែលមិនយកចិត្តទុកដាក់សំខាន់ទៅលើគ្រឿងម៉ាស៊ីនហើយប្រការនេះ នឹងនាំឱ្យផលិតនេះ មានតម្លៃថោកជាងមុន។
LG Gx2 បំពាក់ អេក្រង់ 5.7 inch IPS LCD រីសូលូសឹន 720p, ឈីប 4-core 1.2GHz រួមនឹង RAM 1.5GB ។ ម៉ាស៊ីននេះនឹងដំណើរការដោយ Android KitKat ជាមួយនឹងអ៊ីនធឺរហ្វេសថ្មីរបស់ LG , មានមុខងារ Knock Code និងសម្បកការពារឆ្លាតវៃ LG Quick Circle ជំនាន់ថ្មី។ ទន្ទឹមនឹងនេះ Gx2 ក៏បំពាក់ប្រព័ន្ធ LTE-A និង ថ្មីដែលមានថាមពល 3.200mAh ។
កាមេរ៉ារបស់ Gx2 មាន រីសូលូសឹន 8MP ដោយមានបំពាក់មុខងារចាប់រូបភាពដោយ ឡាស៊ែរ ដូចទៅនឹងស្មាតហ្វូន G 3 ចំនុចនេះ ក៏ជួយឱ្យវា ចាប់យករូបភាពបានច្បាស់ល្អ សូម្បីតែស្ថិតក្នុងស្ថានភាពខ្វះពន្លឺ។ ចំណែកកាមេរ៉ាមុខរបស់ Gx2 មានកម្រិត 1.3MP ។

ស្មាតហ្វូនថ្មីនេះ មានទំហំ 152.1 x 79.2 x 9.1ម.ម មានទម្ងន់ ១៦៥ក្រាម។ Gx2 នឹងពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌.ស។ តាមគម្រោង Gx2 នឹងត្រូវបានដាក់លក់ចាប់ពីថ្ងៃទី ១៨កញ្ញាខាងមុខ ប៉ុន្ដែ តម្លៃរបស់វា មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena