បើនិយាយពីវីដេអូបទចម្រៀង Gangnam Style របស់ Psy នោះគឺទើបនឹង Upload ចូលក្នុង Youtubeបាន ៤ ខែជាងប៉ុណ្ណោះ តែប្រជាប្រិយភាពក្នុងការចួលមើលរបស់វីដេអូនេះ បានប្រកិតៗ ជាមួយនឹងវីដេអូ Baby របស់ JB ទៅហើយ។
ហើយអ្វីដែល Psy ចង់បានសម្រាប់ជាកាដូរថ្ងៃណូអែលនោះគឺវីដេអូ Gangnam Style អាចឡើងដល់១ ពាន់លានដងនៃការចូលមើលលើ Youtube ខណៈដែល Baby របស់ JB នៅនាំមុខនៅឡើយជាមួយនឹងសម្លេង ៨០០ លានជាងនៃការចូលមើល តែបើធៀបមកពេលវេលាវិញនោះវាខុសគ្នាឆ្ងាយណាស់ប្រោះ Gangnam Style ទើបនឹង Upload បាន ៤ ខែប៉ុណ្ណោះ ទទួលបាន ៧៨០ លានដងជាងនៃការចូលមើលទៅហើយ។បើតាមប្រភពពី Youtube បានអោយដឹងថា Baby ក្នុងមួយថ្ងៃអាចមានមនុស្សចូលមើលជាង ៤ សែនដងខណៈដែល Gangnam Style មានអ្នកចូលមើលជាង ៧ លានដងក្នុងមួយថ្ងៃ។ យើងចាំមើលទាំងអស់គ្នាថាតើ ២ នេះមួយណាដែលអាចទទួល ១ ពាន់លានដងនៃការចូលមើលហើយ គ្រងជាម្ចាស់ឯតទគ្គកម្មពិភពលោកបាន៕


ដោយ៖ ម៉ូកាប្រភពពី៖ Youtube