ដំណឹងចចាមអារ៉ាមស្ដីអំពីស្មាតហ្វូន Galaxy Alpha បានត្រូវបានចុះផ្សាយជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លង ចុងក្រោយផលិតផលនេះ ក៏បានបែកធ្លាយរូបភាពពិត ច្បាស់ ជាលើកដំបូង ប៉ុន្ដែ រូបរាងខ្លះរបស់វា ត្រូវបានគេយល់ថា ស្រដៀងៗ នឹង iPhone ។

/

ចំនុចលេចធ្លោរបស់ស្មាតហ្វូននេះ មិនត្រឹមតែមានគ្រឿងម៉ាស៊ីនលំដាប់ខ្ពស់នោះទេ ប៉ុន្ដែ រចនារូបរាង និងវត្ថុធាតុនៃស៊ុមរបស់វា ក៏ជារបស់ដែលគួរឱ្យចាប់ចិត្ត។ ហើយជាការពិត តាមរយៈរូបភាពបែកធ្លាយ Galaxy Alpha ពិតជាមិនធ្វើឱ្យអ្នកគាំទ្រ អស់សង្ឃឹមនោះឡើយ!

/

នេះគឺជាឧបករណ៍មួយ ក្នុងចំណោមឧបករណ៍ដំបូងរបស់ Samsung ដែលប្រើប្រាស់សម្បកលោហធាតុ នៅត្រង់ស៊ុមរបស់ម៉ាស៊ីន ប្រការនេះ មិនត្រឹមតែជួយធ្វើឱ្យវាមានសភាពមាំមួនប៉ុណ្ណោះទេ តែវាក៏មានលក្ខណៈប្រណិតជាងមុនផងដែរ។

/

ប្រភពព័ត៌មានឱ្យដឹងថា Galaxy Alpha បំពាក់អេក្រង់ hình 4.8 inch រីសូលូសឹន 720p ប៉ុន្ដែ ជាមួយនឹងអេក្រង់បច្ចេកវិទ្យា AMOLED គេជឿថា Galaxy Alpha នឹងអាចនាំមកនូវបទពិសោធល្អ ដោយបង្ហាញរូបភាពច្បាស់ ត្រជាក់ភ្នែក។

/

Galaxy Alpha បំពាក់ CPU 8-core Exynos 5433 រួមផ្សំនឹងកាតក្រហ្វិក Mali-T628, RAM 2GB , កាមេរ៉ាក្រោយ 12MP និងកាមេរ៉ាមុខ 2MP, អង្គចងចាំក្នុង 32GB ។ ស្មាតហ្វូននេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Androi 4.4.4 KitKat និងប្រើអ៊ីនធឺរហ្វេស TouchWiz ថ្មីបំផុតរបស់ក្រុមហ៊ុន។

/

ទំព័រ Weibo ដែលបានបញ្ចេញកម្រងរូបថតបែកធ្លាយ បន្ថែមថា Galaxy Alpha នឹងបង្ហាញខ្លួន ដោយមានពីរកំណែ គឺ កំណែអេក្រង់ 4.7 និង 6.7 inch ។

/

ដើម្បីកុំឱ្យច្រឡំនឹង iPhone 5/5s រចនាគែមរបស់ស្មាតហ្វូន Galaxy Alpha មានលក្ខណៈផតចូលបន្តិចត្រង់ចំហៀងខាងស្ដាំ និងឆ្វេង ហើយជ្រុងទាំងបួនរបស់វា មានរូបរាងអណ្ដែត ដើម្បីជួយឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍ថា ជាប់នឹងដៃ នៅពេលកាន់ និងដើម្បីការពារម៉ាស៊ីន ក្នុងករណីវាធ្លាក់។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ mashable/ businessinsider