រុស្ស៊ី៖ តាមសេចក្ដីរាយការណ៍របស់ពត៌មានរុស្ស៊ី កាលពីពេលថ្មីៗនេះ បានអោយដឹងថា តារាដ៏ល្បីល្បាញប្រចាំប្រទេសរុស្ស៊ី គឺនាង Madonna ត្រូវបានមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល រុស្ស៊ី លោក Dmitry Rogoz ចោទប្រកាន់ពីបទ ផ្សព្វផ្សាយការធ្វើកុប្បកម្មប្រឆាំង មេដឹកនាំលោក Vladimir Putin នៅលើឆាកប្រគុំតន្រ្ដី។width=456

 តាមប្រភពខាងលើបានអោយដឹងថា លោក Dmitry Rogoz បានមានប្រតិកម្មភ្លាមៗ បន្ទាប់ពីបានឃើងនាង Madonna បានស្លៀកពាក់ខោអាវសិចស៊ី ក្នុងការប្រគុំតន្ដ្រីមួយ កាលពីពាក់កណ្ដាលសប្ដាហ៍នេះ។ ការចោទប្រកាន់របស់លោក Dmitry Rogoz គឺថា នាង Madonna បានសរសេរ ពាក្យមួយឃ្លាថា Russy Riot ។ ពាក្យនេះមានន័យ ចលាចល ឬកុប្បកម្ម។

 width=457

លោក Dmitry បាននិយាយថា នាង Madonna ត្រូវតែចូលខ្លួនមក​បំភ្លឺនូវជុំវិញបញ្ហានេះ ពុំដូច្នេះទេ នាងនឹងប្រឈមការជាប់ព័ន្ធធានាគារ។ នេះជាវិដេអូក្លីប របស់នាង Madonna ពេលនាងនៅលើឆាកប្រគុំតន្ដ្រី​។ សូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ dailymail