ការផឹកទឹកត្រឹមត្រូវតាមក្បួនខ្នាតគឺអាចមានផលល្អដល់សុខភាព តើអ្នកជឿឬទេ? ខាងក្រោមនេះគឺជាការបកស្រាយរបស់អ្នកជំនាញតាមរយៈគេហទំព័រមួយ។

១. ជួយកាត់បន្ថយការឃ្លាន

ការផឹកទឹកអាចធ្វើឱ្យអ្នកផឹកមានអារម្មណ៍ថាឆ្អែតដោយសារតែពេញពោះ ហើយធ្វើឱ្យអ្នកញុំាតិចជាងមុន។

២. កាត់បន្ថយកូឡេស្តេរ៉ល

ទឹកមានការប៉ះពាល់ដល់កូឡេស្តេរ៉ល ខ្ពស់ហើយថែមទាំងមានជាតិកូឡេស្តរ៉ល ទាបទៀតផង។ការផឹកទឹកត្រឹមត្រូវតាមក្បួនខ្នាតអាចជំនួយក្រពះហើយអាចជួយឱ្យស៊ីតណ្ហភាពរាងកាយឡើងដល់ ៣៨ អង្សារ និងជួយបង្កើនការរំលាយអាហារពី ១០ ទៅ ២០ ភាគរយ។

៣. ល្អសម្រាប់ថ្លើម និងការរំលាយអាហារ

ថ្លើម និងក្រពះរបស់អ្នកត្រូវការជាតិទឹកដើម្បីធ្វើការជារៀងរាល់ថ្ងៃ ដូចនេះហើយការផឹកទឹកបានគ្រប់គ្រាន់អាចកាត់បន្ថយបញ្ហាក្រពះ ទល់លាមក ក៏ដូចជាបញ្ហាថ្លើមផងដែរ។

៤. កាត់បន្ថយជាតិពុល ក៏ដូចជាផ្ដល់សំណើមឱ្យស្បែក

ការផឹកទឹកត្រឹមត្រូវតាមកំណត់អាចកាត់បន្ថយជាតិពុលបានតាមរយៈការបញ្ចេញចោលមកវិញតាមការនោម ហើយវាក៏អាចផ្ដល់សំណើមធម្មជាតិឱ្យស្បែកបានស្រស់ថ្លាផងដែរ។

៥. កាត់បន្ថយការហើម

ការខ្វះជាតិទឹកអាចធ្វើឱ្យមានការហើមរាល់ពេលដែលអ្នកមានរបួសដូចនេះហើយគួរណាគិតគូរឱ្យបានច្បាស់លាស់។

/

/

/

ដោយ៖ ផានិតប្រភពពី៖ K14