ញូវសេឡែន៖ រឿងដែលគួរហួសចិត្ដ​បន្ដិច ចង់សើចបន្ដិច ត្រូវបានសារពត៌មានចុះផ្សាយជាច្រើន តាមរយៈអ៊ីនធ័រណេត កាលពីពេលថ្មីៗនេះ ខណៈដែលបុរសម្នាក់ត្រូវបានតុលាការ ចោទថាលោក រត់អាក្រាតកាយ និងជាទង្វើអសីលធម៌ តាមទីសារធារណៈ។

width=452

 លោក Andrew Pointon មានវ័យ ៤៧ ឆ្នាំ រស់ក្នុងទីក្រុងវេលីងថោន ប្រទេសញូសេឡែន បានអោយដឹង​ថា ថ្ងៃមូយនៅពេលដែលគាត់ បានទៅលេងក្នុងសួនឧទ្យានមួយ ស្រាប់តែមាននារី ស្រស់ស្អាតជាច្រើននាក់ បានសំណូមពរអោយគាត់រត់ស្រាត ឆ្លងកាត់សួនស្មៅ ដើម្បីអោយទទួលបានបរិយាកាសសប្បាយរីករាយ ទាំងអស់គ្នា។គាត់បានបន្ដទាំងការហួសចិត្ដថា ការសប្បាយរីករាយរបស់គាត់ មិននឹងទាន់បាត់ទៅវិញផង ស្រាប់តែដីការ ពីតុលាការមកដល់ភ្លាម​ នោះគឺលោកបង្ករអោយមាន បញ្ហាអសីលធម៌តាមទីសាធារណៈ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏តុលាការបានផ្ដន្ទាទោសគាត់​ អាយជាប់ក្នុងពន្ធនាគារ មិនដល់មួយឆ្នាំទេ និងពិន័យជាប្រាក់តិចតួចប៉ុណ្ណោះ៕

ដោយ៖ វត្ដី ប្រភព៖ newsday