តារាក្នុងស្រុក ៖ កាលពីល្ងាចថ្ងៃអាទិត្យ យប់មិញនេះក្នុងកម្មវិធី តន្ត្រីពិសេស របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV គេក៏សង្កេតឃើញវត្តមាន របស់ តារាចម្រៀង សម្លេងស្អក មេម៉ាយកូនមួយ ខាត់ សុខឹម ផងដែរ ដោយដឹកដៃ អនាគាត់ស្វាមី លោក ផាណូ រួមគ្នាឡើងច្រៀងបទ “ពេលវេលា” ដែលជាសំនៀងដើមរបស់លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុគន្ធ និសា។
ក្នុងការបង្ហើរសំនៀងនេះដែរ គេឃើញខាត់ សុខឹម ស្រក់ទឹកភ្នែក អួលដើមករ ខណៈដែលច្រៀងបទ ពេលវេលា រួមគ្នានេះ។ បញ្ចប់នូវបទចម្រៀងនេះលោក ផាណូ បាននិយាយថា “ស្នេហារបស់គាត់ដូចជាបទ ចម្រៀងនេះចឹង” ។ចំណែកខាត់ សុខឹម វិញ បាននិយាយផងដែរថា “នាងក៏សូមអរគុណដែរដល់ អនាគត់ស្វាមីលោក ផាណូ ដែលមិនស្អប់ខ្ពើមដល់រូបនាង ទោះបីជានាងមានកូនមួយក្តី និងមានអាយុ បងក្តី តែលោក ផាណូ នៅតែស្រលាញ់ អស់ពីដួងចិត្ត” និងដឹកដៃគ្នាចូលរោងការ នៅថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១២ ខាងមុខនេះ។

ស្របពេលជាមួយនឹងគ្នានេះដែរ ខាត់ សុខឹម បានដឹកដៃកូនប្រុសរបស់ខ្លួនឡើងលើឆាកការប្រគុំតន្ត្រីនេះ ដោយចង់បង្ហាញ និង ជម្រះមន្ទិលសង្ស័យ ខ្លាចទស្សនះមហាជនគិតខុសលើរូបនាង ដោយប្រការណាមួយ ឬខ្លាចមហាជនគិតថា កូនប្រុសរបស់នាង មិនពេញចិត្ត និងអនាគត់ស្វាមីរូបនេះ។ ដោយហេតុនេះហើយ ទើបនាងបានសួរទៅកូនប្រុសរបស់នាងក្នុងកម្មវិធីប្រគុំតន្ត្រីនេះ ថា”ឲ្យម៉ាក់រៀបការជាមួយនឹង ពូផាណូ អត់?”។ស្កាយហាក់ដូចជាមិនស្គាល់ឈ្មោះថា ផាណូ នេះ ក៏ធ្វើភ្នែកឡេឡ ង់ ខណះនោះខាត់ សុខឹម ក៏សួរម្តងទៀត “ និយាយទៅ កូន ឲ្យម៉ាករៀបការជាមួយនឹង ពូបញ្ញា អត់? ” សកម្មភាពកូនធ្វើមិនដឹងស្អីនេះបានធ្វើឲ្យ ខាត់ សុខឹម រៀងស្រងាកចិត្ត ខ្លាចកូននិយាយថា ទេ នោះប្រាកដជាខ្មាស់គេ។ តែទោះជាយ៉ាងណាលទ្ធផល ត្រូវបានឲ្យដឹងថា កូនរបស់នាងយល់ព្រម ឲ្យខ្លួនរៀបការជាមួយនឹង អនាគត់ស្វាមីឈ្មោះ ផាណូ នេះឯង៕
ដោយ ៖ ពិសីកែសម្រួលអត្ថបទពី ៖ domneng