New York Daily កំពុងតែវាយប្រហារមកលើ Justin Bieber ជាលំដាប់ក្រោយពេលដែលគេចាប់ផ្ដើមល្បីកាន់តែខ្លាំង។Justin មានបញ្ហាជាមួយនឹង Def Jam Record ដែលគេធ្វើការជាមួយនៅក្នុងទីក្រុង New York កាលពីរៀបចំកម្មវិធីកន្លងមកនេះ។ អ្នកដែលមកធ្វើការជាមួយ Justin ក្នុងកម្មវិធីនេះសុទ្ធសឹងតែជាអ្នកដែលស្រួលធ្វើការជាមួយតែ Justin គេមិនស្ដាប់នរណានោះទេ គិតតែធ្វើអ្វីតាមអំពើចិត្តរបស់គេដែលបណ្ដាលអោយការងាររៀបចំកម្មវិធីមានការរអាក់រអួល។វាជាបញ្ហាមួយដែលចោទខ្លាំងមកដល់ពេលនេះព្រោះតារារូបនេះហាក់ដូចជាបញ្ចេញចារិតស្ទាវខ្លាំងពេក ក្នុងអំឡុង ៦ ខែចុងក្រោយនេះ។ តែយ៉ាងណា Justin បានប្រាប់ថាគេមិនខ្វល់នោះទេហើយគេចាត់ទុកអត្ថបទសារព័ត៌មាន New York Daily ថាជាក្រដាសដែលសរសេររឿងឥតបានការ៕
ដោយ៖ ផានិតប្រភពពី៖ K14