ឆើតជាមន្ត្រីធំម្នាក់នៅក្រសួងមួយ គាត់មានប្រាក់កាស និងមិត្តភក្តិជាច្រើន ហើយ ពួកគាត់តែងបបួលគ្នាដើរលេង ស៊ីផឹកមិនសូវចូលផ្ទះទេ ទោះបីប្រពន្ធជេរស្តីយ៉ាង ណាក៏ដោយ។

ល្ងាចមួយ នៅពេលដែលឆើតមិនទាន់ទៅដើរលេង ប្រពន្ធ ក៏បាននិយាយទៅកាន់ ប្តីរបស់ខ្លួនថា៖

/

ប្រពន្ធ៖ បងល្មមកែខ្លួនហើយខ្លួនបងចាស់ហើយ បើមិនខ្មាស់ញាតិក៏ខ្មាស់កូនចៅដែរ។ ឆើត៖ យី! ចំជាប្រពន្ធល្អ របស់បងមែន   ដឹងថាប្តីចាស់ក៏អោយប្តីកែខ្លួន មិនអីទេពី បីថ្ងៃ ទៀត​បងនឹងទៅភ្នំពេញ   អោយគេម៉ាស្សាមុខមាត់ស្បែក ធានាថាពិតជាស្អាតដូចកាល នៅកំលោះអញ្ចឹង។ ប្រពន្ធ៖ ខ្ញុំអោយបងកែខ្លួន  ឈប់ដើរលេងយប់ទៀត  មិនមែនអោយបងទៅម៉ាស្សាមុខ មាត់នោះទេ។ ឆើត៖ អុញ………៕

ដោយ៖ វណ្ណៈប្រភព៖ khmerjoke