ប្រសិនបើលោកអ្នកគិតថាទំនាយម៉ាយាន់ ពិតជាមានមែននោះ លោកអ្នកប្រហែលជាបានត្រៀមខ្លួនហើយមើលទៅសម្រាប់ថ្ងៃចុងក្រោយនៃផែនដី។ តែតាមការពិតទៅគ្មាននរណាដឹងនទោះទេវាអាចមានរឿងហេតុកើតឡើងភ្លាមៗក៏ថាបានតែមនុស្សភាគច្រើនគេមិនជឿនោះទេ។វាជារឿងមួយដែលគួរអោយអស់សំណើចតែប្រសិនបើយើងក្រលេកមលមើលបរិបទនៃទីក្រុងមួយចំនួនលើលោក នោះវាហាក់ដូចជាការពិត។ មើលខាងក្រោមនេះបន្តិចទៅ។១. ទីក្រុងចំណាស់ Copan ប្រទេស ហុងឌុយរ៉ាស់
មិនខុសពីទីក្រុងចំណាស់របស់ ម៉ាយាន់ នោះទេ មានប្រាសាទបុរាណដែលគេសង់រាប់ពាន់ឆ្នាំមកហើយ សូម្បីតែបរិបទជាច្រើនក៏ស្រដៀងគ្នាដែរ ហើយថែមទាំងនៅអាមេរិកភាគកណ្ដាលទៀតផង មានអ្នកខ្លះគេថា ២ ពួកនេះជាបងប្អូននឹងគ្នាទៀតផង។២. តំបន់ទន្លេរ កុងគោ
តើវាអាចទេដែលតំបន់កណ្ដាលទ្វីបអាព្រិចនេះគឺជាស្នូលនៃការករកើត វិនាសកម្មផែនដី? តែបើតាមសៀវភៅរឿងប្រឌិត វិនាសកម្មផែនដី របស់ Joseph Conrad បានសរសេរថាទន្លេរកុងគោនេះគឺជាតំបន់នៃការចាប់ផ្ដើមវិនាសកម្មផែនដី ព្រោះវាជាកន្លែងចុងក្រោយដែលមនុស្សមិនទាន់បំផ្លាញ។៣. តំបន់វាលលំហរ Crater
មិនមែនតែតំបន់ Crater នោះទេ ដែលមានបរិបទជាកន្លែងដែលគ្នាជីវិតរស់នៅក្នុងនោះមានតំបន់ផ្សេងៗដូចជា Deccan Traps តំបន់ Darvaza តំបន់ Mount Doom តំបន់ Dry Valleys និង Atacamaជាដើមដែលវាសុទ្ធសឹងតែជាតំបន់ដែលគ្នាជីវិតអាចរស់នៅបានហាក់ដូចជាអ្វីដែលម៉ាយាន់ បានទាយទុក។តែបើតាមគិតទៅសូម្បីតែ Camnews ក៏មិនជឿដែរថា ២១ ធ្នូ ២០១២ គឺជាថ្ងៃផែនដីរលាយ៕
ដោយ៖ ផានិតប្រភពពី៖ Oddee