នៅហុងកុងបានដាក់លក់ហើយនូវទូរស័ព្ទ iPhone 5 version អន្តរជាតិជាមួយតំលៃខ្ពស់ជាងតំលៃដើមពី Apple ដល់ទៅ 40% ដែលក្នុងនោះ iPhone 5 ទំហំ 16GB, 32GB និង 64GB មានតំលៃ 1.135 USD, 1.264 USD និង 1.393 USD ។

លោក Lo អ្នកជំនួញម្នាក់លើទីផ្សារងងឹតនៅហុងកុងបានឲ្យដឹងថា iPhone 5 មានលក់នៅក្នុងហាងរបស់គាត់ហើយ លក់ក្នុងតំលៃដូចខាងលើ ដែលតំលៃនេះមានតំលៃខ្ពស់ជាង តំលៃដែលApple ដាក់លក់ដល់ទៅ 40%។ ក្នុងតំលៃនេះផងដែរ រួមជាមួយការធានា Worldwide ដូច្នេះអតិ-ថិជនអាចស្នើសុំ Apple ជួសជុល និងប្តូរថ្មីតាមលក្ខខណ្ឌដែលបានកំនត់។
/
លោក Lo កំពុងបង្ហាញ iPhone 5 ដល់អ្នកសារព័ត៌មាន
រីឯនៅលើទីផ្សារវៀតណាម សំរាប់ iPhone 5 ទំហំ 16GB version អន្តរជាតិត្រូវបានដាក់លក់ក្នុងតំលៃប្រហែល 1.100 USD(មួយពាន់មួយរយ ដុល្លារ)។ សំរាប់លើទីផ្សារកម្ពុជា បើតាមពាក្យចចាមអារាមថានឹងមាន iPhone 5 លក់នៅថ្ងៃស្អែក(22/9) នេះ។ នៅពេលដែលមានតំលៃលក់ជាក់លាក់លើទីផ្សារកម្ពុជា Camnews នឹងចុះផ្សាយជូនប្រិយមិត្តទាំងអស់ទស្សនាជាបន្តបន្ទាប់ទៀត៕
/
/
/
/
ដោយ៖ សិលាប្រភព៖ k14