បន្ទាប់ពីភាពយន្តគំនូរជីវចលខ្នាតធំរឿង Despicable Me បានវាយលុកយកទីផ្សារ ភាពយន្តតាំងតែពីដើមខែមុន រួចហើយមកក៏ដោយ តែឥទ្ធិពលនៃរឿងនេះ មិនទាន់សាបរលាបឡើយជាពិសេសគឺ ឥទ្ធិពលរបស់ សត្វចំលែកតូច Minion ។
Minion ជាតួអង្គកំប្លែង ចំបងនៅក្នុងរឿង Despicable Me ដែលទស្សនិកជន ស្រឡាញ់និងចូលចិត្ត ព្រោះតែភាសា និងភាពក្រមិចក្រមើម របស់វាដ៏គួរអោយស្រឡាញ់ ។ ថ្មីៗនេះ ឥទ្ធិពលនៃMinion សាយភាយដល់ចំរៀងទៀត ។ បទនេះបានធ្វើអោយទស្សនិកជនរបស់ Big Bang មានការភ្ញាក់ផ្អើលជាខ្លាំង ។ Fantastic Baby គឺជាបទដ៏ល្បី របស់ក្រុមចំរៀង Big Bang ហើយឥលូវនេះ Minion ក៏ច្រៀងបទ Fantastic Baby ដែរ ។
មិនត្រឹមតែច្រៀងទេ Minion ថែមទាំងតែងខ្លួនដូចទៅនិង ក្រុមចំរៀង Big Bang ៕


ដោយ ៖ លីលីប្រភព ៖ k14