ប៉េរូ៖ នេះជារូបភាពវីដេអូមួយ ដែលត្រូវបានគេដាក់បង្ហាញអំពីត្រែម្យ៉ាង ដែលពេលបច្ចុប្បន្ននេះ គេស្ទើរតែចាត់ទុកវា ជាពពួកសត្វចម្លែក និងជាសត្វដែលកម្រមាននៅលើលោកទៅហើយ។

ត្រែដែលមានរោមវែង ដូចសក់មនុស្សនេះ ត្រូវបានលោក Jeff Cremer មានវ័យ ៣៤ឆ្នាំ និងមិត្ដភ័ក្ររបស់គាត់ Phil Torres មានអាយុ ២៧ឆ្នាំជាជនជាតិអាមេរិក ដែលបានផ្ដិតរូបភាពនេះពីតំបន់ព្រៃ Amazon ក្នុងដំណើរកំសាន្ដរបស់ពួកគាត់ នៅប្រទេសប៉េរូ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ បាននិយាយដែរថា ត្រែដែលមើលទៅដូចដង្កូវមេអំបៅនេះ វាស្ទើរតែផុតពូជទៅហើយក្នុងលោកនេះ ដូច្នេះយើងក៏គួរស្វែងរកវិធានការយ៉ាងណារក្សាអោយបានសត្វទាំងនេះ អោយរស់រានមានជីវិតនៅលើផែនដី បានយូរអង្វែងផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ ណារិន្ទប្រភព៖ dailymail