ព័ត៌មានអន្តរជាតិ ៖   តាមពិតទៅ គាត់មិនមែនជាខ្មោចឆៅអ្វីនោះទេ  តែគាត់ក៏ជាពលរដ្ឋសាមញ្ញដូចមនុស្សដទៃទៀតផងដែរ តែអ្វីដែលជាភាពប្លែក និងចម្លែកនោះគឺថា​ គាត់បែរជាចូលចិត្តផឹកឈាមមនុស្សស្រស់ទៅវិញ ពោលគឺ  ផឹកឈាមមនុស្សស្រស់ដល់ទៅ ជិត២ លីត្រក្នុងរយៈពេលមួយខែៗ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានប្លែកបរទេស មីរ័រ ។

width=430លោកស្រី   Julia  Caples  រួមជាមួយនឹងកូនប្រុសឈ្មោះ  Alexei Lazarowicz និងអាតីតស្វាមីរបស់គាត់ Donald Lazarowicz

គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយកូនពីររូប ដែលត្រូវបានផ្តល់បរមងាថ្មី ខ្មោចឆៅពិតៗរូបនេះមានឈ្មោះ Julia Caples វ័យ ៤៥ ឆ្នាំ  ហើយគាត់បានបន្តធ្វើបែបនេះ​  ក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយនេះ។ ដោយឡែក បើនិយាយពីឈាមស្រស់  ដែលគាត់បានផឹកស្ទើរតែជារៀងរាល់ខែនោះ    គឺបានមកពីការបរិច្ចាកឈាម  ពីសំណាក់ក្រុមមនុស្សមួយចំនួន ដែលត្រូវបានធ្វើឡើងនៅឯហាង រហស្សសាស្រ្ត ក៏ដូចជាចម្លែករបស់ខ្លួន  (­at her local occult and  oddities store )   ដែលមានទីតាំងនៅក្នុងរដ្ឋ Pennsylvania  សហរដ្ឋអាមេរិក។

width=425

លើសពីនេះ បើយោងតាមសម្តី  លោកស្រីផ្ទាល់  ក៏បានអះអាងបន្ថែមអោយដឹងថា នាងខ្ញុំពិតជាមានអារម្មណ៍ថាខ្លាំង     ក៏ដូចជាកម្លាំងម៉ាំមួន  និងសម្រស់ក្មេងជាងវ័យ  ខណៈពេលដែលបានផឹកឈាមស្រស់ទាំងនោះ  ។  ជាការពិត   នាងខ្ញុំពិតជាមានអារម្មណ៍ថាពិតជាមានសុខភាពល្អមែនទែន បើសិនណា  បានផឹកវាជាប្រចាំនោះ ហើយបើតាមការសំគាល់ នាងខ្ញុំមិនមានបញ្ហាសុខភាពនោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

width=426

ដោយ ៖ រិទ្ធីប្រភព ៖ មីរ័រ