តារា ៖ បើយោងទៅតាមប្រភពសារព័ត៌មានកំសាន្តបរទេស ដែលបានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា តារាចម្រៀងស្រីល្បី ក៏ដូចជាកំពុងទទួលបានការពេញនិយមពីសំណាក់អ្នកគាំទ្រ ជាពិសេសមិត្តៗយុវវ័យ គឺ នាង Taylor Swift វ័យ ២២ ឆ្នាំ បានទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងឧកាស ប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ Teen Choice Award ។

គួរបញ្ជាក់ផងដែរថា នៅពេលថ្មីៗនេះ Taylor Swift ទទួលបានការគាំទ្រយ៉ាងខ្លាំង ស្របពេលដែលនាងបានចេញផ្សាយ នូវបទចម្រៀងចុងក្រោយរបស់ខ្លួន ដោយបានជាប់ចំណាត់ថ្នាក់ដ៏កំពូលនៅក្នុងតារាង Billboard ខណៈពេលដែលបទចម្រៀងរបស់នាង បានលក់ដាច់ច្រើនបំផុតក្នុងរយៈត្រឹមតែមួយសប្តាហ៍ដំបូង។

លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដែលទទួលបានពី Nielsen SoundScan បានដឹងថា បទចម្រៀងចុងក្រោយរបស់ Taylor Swift ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បើមនោះមានចំណងជើងថា We Are Never Ever Getting Back Together ខណៈពេលវាត្រូវបានទស្សនិកជនធ្វើការដោនឡូដ ដល់ទៅ 623,000 ដង បន្ទាប់ពីបទចម្រៀងមួយនេះ បានចេញផ្សាយបានត្រឹមតែមួយសប្តាហ៍ដំបូងតែប៉ុណ្ណោះ៕
ដោយ ៖ ពិសីប្រភព ៖ europe