មាន​កវី​និ​ព​ន្ឋ​ដ៏​ល្បី​ម្នាក់ បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ស្រុក​បារាំង គាត់​បាន​ចូល​ទៅ​ញ៉ាំ​បាយ​ថ្ងៃត្រង់ នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន​មួយនៅ​ពេល​នោះ​គាត់នឹក​ចង់​ញ៉ាំ​ឆា​ផ្សិត ប៉ុន្តែ​គាត់​មិន​ចេះ​ភាសា​បារាំងដូច្នេះ​គាត់​ក៏​យក​ក្រដាស​មួយ សន្លឹក​គូររូប​ផ្សិត រួច​ហុច​ទៅ​អោយ​អ្នកបំរើអ្នកបំរើ​នោះ​មើល​រួចងក់ក្បាល​ហើយ​រត់​ចេញ​បាត់​ទៅ។

/

អ្នក​កវី​និ​ព​ន្ឋ​នោះ   ​សើច​រួច​គិត​ក្នុង​ចិត្ត​ថា​ យី! ថ្វី​ត្បិត​តែ​ការ​គូររូប  របស់​អញមិនល្អ  ដូច​ការ​និ​ព​ន្ឋ​របស់​អញ  តែ​វា​អាច​ប្រើ​ការ​បាន​ដែរ​តើ!។​មួយ​សន្ទះ​ក្រោយមក ស្រាប់តែ​គេ​ឃើញ  អ្នកបំរើ​នោះ រត់​ត្រហេបត្រហប​មក​វិញ រួច​ហុច​ឆ័​ត្រ​ទៅ​អោយ​គាត់ ៕

ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖

-សំណើច រឿង៖ បងធម៌!-សំណើចរឿង៖ ឆ្មា មានទម្ងន់!-សំណើច រឿង៖ ខ្ញុំទើបមកពីស្រែ!-សំណើច រឿង៖ ស្រីស្រស់ ដេញឡាន!-សំណើច រឿង៖ ខំផោមចង់ងាប់ គ្មានក្លិន!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke