មិនមាន​ភាព​អធិកអធម ដូច​នៅ​អាមេរិក ឬ​អង់គ្លេស ប៉ុន្ដែ លក្ខណៈ​ជារួម​របស់​វា បានធ្វើឱ្យ​យុវវ័យ​នៅ​កូរ៉េខាងត្បូង មានការ​ពេញចិត្ត​នឹង street style ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ នៅ​ក្រុង Seoul ។

ត្រូវបាន​ធ្វើឡើង​នៅ​ក្រុង Seoul ប្រទេស​កូរ៉េខាងត្បូង និង​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម Innocean Worldwide ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ រដូវ​ផ្កា​រីក/រងា ២០១៤ ត្រូវបាន​គេ​ចាប់អារម្មណ៍​ជាខ្លាំង មិន​ត្រឹមតែ​ក្នុងប្រទេស​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏ត្រូវ​បាន​យុវវ័យ​នៅ​ទូទាំង​អាស៊ី មានការ​ចូលចិត្ត​ផងដែរ។ កូរ៉េខាងត្បូង ជា​ប្រទេសមួយ​ដែល​ត្រូវបាន​គេ​មើលឃើញថា មាន​វិស័យ​ឧ​ស្សហកម្ម​សម្លៀកបំពាក់​រីកចម្រើន​លំដាប់​កំពូល​មួយ នៅ​អាស៊ី ហើយ​ប្រទេស​នេះ ក៏​កំពុង​ក្លាយជា​ប្រភព​នៃ​ស្ទីល​លេងខ្លួន នានា តាំងពី​ម៉ូដ​សក់ ការ​ផាត់មុខ រហូតដល់​សម្លៀកបំពាក់ ដែល​យុវវ័យ​ក្នុង​តំបន់​អាស៊ី​នេះ តែង​ចូលចិត្ត ដូច្នេះ ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ក្រុង Seoul គឺជា​ឱកាសល្អ សម្រាប់​ក្រុម​អ្នក​រចនា​ម៉ូដ​វ័យក្មេង បង្ហាញ​ស្នាដៃ​របស់ខ្លួន និង​ឃោសនា​ម៉ូដ​សម្លៀកបំពាក់​របស់​កូរ៉េខាងត្បូង។នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ក្រុង Seoul ឆ្នាំនេះ ក្រៅពី​វត្តមាន​របស់​ក្រុម​តារា​ភ្ញៀវ​កិ​ត្ដិ​យស គេ​ក៏មាន​ឱកាស​ទស្សនា​នូវ street style សម្បូរបែប​របស់​យុវវ័យ​នៅទីនេះ។ សូម​ទស្សនា​រូបភាព​មួយចំនួន ស្ដីអំពី​ការបង្ហាញ​ម៉ូដ street style របស់​យុវវ័យ​កូរ៉េខាងត្បូង នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ក្រុង Seoul រដូវ​ផ្កា​រីក/រងា ២០១៤ ៖

/

/

ចំណុច​លេចធ្លោ​បំផុត នៅ​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ក្រុង Seoul រដូវ​ផ្កា​រីក/រងា ២០១៤ គឺ​អាវធំ denim jacket។ អាវ​ប្រភេទ​នេះ តែង​ត្រូវបាន​យុវវ័យ​ជាច្រើន​ប្រើប្រាស់ ដោយសារតែ​វា​ក្រាស់ សមស្រប​នឹង​អាកាសធាតុ​ត្រជាក់ មាន​ច្រើន​ពណ៌ ច្រើនបែប និង​ត្រូវបាន mix ជា​ស្ទីលផ្សេងៗគ្នា ដូចជា អាវ denim jacket ខ្លី ពាក់​ជាមួយ crop-top បង្ហាញ​ផ្ចិត និង​ខោ​ខៅ​ប៊ោ​យ។ល។

/

/

/

/

/

/

/

/

/

/

width=502

 

ព័ត៌មាន​សំខាន់​ៗ​គួរចាប់​អារម្មណ៍ ៖

តារាម៉ូដែលវ័យក្មេងកូរ៉េ បង្ហាញភាពសិចស៊ី នៅលើគ្រែ ជាមួយរ៉ូបរាត្រី ដ៏ស្រើបស្រាល

ខោខៅប៊ោយ នៅតែទាន់សម័យ សម្រាប់យុវវ័យ

Selena Gomez ស្រស់ស្អាត ក្នុងឈុតម៉ូដែលរបស់ Adidas

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ k14/omgkorea