ដុនឡុន៖ Emirates Air Lin គឺជាស្ថានីយជាលើកដំបូងនៅក្នុងទីក្រុងដុនឡុន ប្រទេសអង់គ្លេស ដែលមានបំរើសេវាកម្ម ឡានខ្សែពួរ ឬ ទូរខ្សែពួរ (Cable Car) ដែលអាចឱ្យអ្នកជិះកំសាន្តគយគន់ទេសភាពដ៏ស្រស់ស្អាតនៅពីលើអាកាស។

តំបន់ទេសចរណ៍នេះ បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ឱ្យមកកំសាន្ត នៅថ្ងៃឈប់សំរាក។ ជាពិសេស សំរាប់យុវជន និងកុមារតូចៗ តែងតែមកកំសាន្តនៅតំបន់នេះ។

ភ្ញៀវទេសចរណ៍ អាចជិះកំសាន្តជាមួយនឹងឡានខែ្សពួរនេះ បានយ៉ាងងាយស្រួលគ្រាន់តែចំណាយប្រាក់ម្នាក់ត្រឹមតែ ៤,៣០ផោន សំរាប់មនុស្សចាស់ និង២,៣០ផោន សំរាប់កុមារ៕








ដោយ៖ វណ្ណៈប្រភព៖ telegraph