គ្រោះថ្នាក់ ៖   តា​មការអោយដឹងពីទំព័រសារព័ត៌មានបរទេស  Happening  ដែលទើបតែបានធ្វើការចេញផ្សាយនាពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសឆ្មាដែលផ្លាស់ប្តូររូបរាងកាយអោយដូចទៅនឹងសត្វឆ្មាញីនោះ ​ត្រូវបានរកអោយឃើញថាបានស្លាប់បាត់បង់ជីវិតហើយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា កន្លងផុតទៅថ្មីៗនេះ។

width=490

គួរបញ្ជាក់ផងដែរថា បុរសដែលមានរូបរាងកាយដូចសត្វឆ្មានោះ មានឈ្មោះថា Dennis Avner វ័យ៥៤ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក ហើយគាត់ក៏ធ្លាប់ជាអតីតកងទ័ពជើងទឹកសហរដ្ឋអាមេរិកផងដែរ។

width=489

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា មូលហេតុដែលបានធ្វើអោយបុរសឆ្មារូបនេះស្លាប់បាត់បង់ជីវិតនោះ ដោយសារតែគាត់បានធ្វើអត្តឃាត ដោយឡែក បើនិយាយពីដំណើរដើមទង ដែលជាហេតុធ្វើអោយគាត់សម្លាប់ខ្លួនឯងនោះ មិនទាន់បានដឹងច្បាស់នៅឡើយទេ     ស្របពេលដែលករណីអត្តឃាតមួយនេះ    ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត នៅឡើយ៕

ដោយ ៖ ពិសីប្រភព ៖ Happening