បន្ទាប់ពីលេចលឺ អំពីដំណឹងដែលថា David Beckham នឹងចូលសំដែងភាពយន្ត ដោយមានការជ្រោមជ្រែងពី Tom Cruise ហើយវាក៏ជាក្តីស្រមៃរបស់គាត់ទៀតផងនោះ ពេលនេះអតីតតារាបាល់ទាត់ David Beckham បានសំរេចក្តីស្រមៃរបស់គាត់ហើយ ។

/Taylor Swift ដែលជាអ្នកនិពន្ធ និងតារាចំរៀងវ័យក្មេងដ៏មានទេព្យកោសល្យម្នាក់នោះ ក៏ត្រូវបានអ្នកដឹកនាំរៀង ជ្រើសរើសយកមកសំដែង ក្នុងរឿងថ្មីមួយនេះដែរ ។ អ្នកដឹកនាំរឿងបាននិយាយថា Taylor Swift ពិតជាសាកសមជាមួយនិង រឿងនិងតួជាចារនារីវ័យក្មេងខ្លាំងណាស់ព្រោះសម្ថភាពសំដែងរបស់នាង គឺដូចធម្មជាតិតែម្តង គួបផ្សំនាងមិនសូវចេញមុខក្នុង វិស័យភាពយន្តផង ដូចនេះវានឹងធ្វើអោយទស្សនិកជន ប្លែកភ្នែកជាក់ជាមិនខាន ។ Taylor Swift នឹងសំដែងជាតួ ចារនារីវ័យក្មេង ដែលចេះក្បាច់គុន និងមានសមត្ថភាពខ្ពស់ ដូចនេះនាងត្រូវចាប់ផ្តើមហាត់ក្បាច់គុន ពីពេលនេះទៅហើយ ។

/ចំណែក Beckham នៅមិនទាន់ដឹងថា គាត់នឹងសំដែងតួអ្វីមួយអោយច្បាស់ឡើយ តែបើតាមការណែនាំនិងដំណឹង អ្នកដែលនៅជិតបានអោយដឹងថា Beckham នឹងសំដែងជាតួចិត្តអាក្រក់ជាមួយនិង តារាសំដែងជើងចាស់ដ៏ល្បីម្នាក់គឺ Samuel L Jackson ដែលជាអ្នកសំដែង តួចាប់ជំរិតTaylor Swift ។

/រឿងនេះមានចំណងជើងថា The Secret Service ដែលជារឿងដែលដកស្រង់ចេញពី សៀវភៅរឿងឈ្មោះ The Secret Service ដូចគ្នាដែលនិពន្ធដោយលោក Mark Miller និងកំពុងសរសេរទៅជាភាពយន្តដោយលោក Jane Goldman ។ The Secret Service នឹងស្វាគមន៍ទស្សនិកជននៅក្នុងខែ ឧសភា ២០១៤ ៕

/

 

ដោយ ៖ លីលីប្រភព ៖ gossipcop