លោកគ្រូពេទ្យម៉ៅ គឺជាពេទ្យម្នាក់ ដែលពុំសូវចេះមាត់ក ពេលអ្នកជំងឺមកពិគ្រោះជំងឺម្តងៗ គាត់មិនដែលសួរពីអាការៈជំងឺដូចពេទ្យដទៃទេ គាត់គ្រាន់តែសំលឹងទឹកមុខ អ្នកជំងឺគាត់អាចព្យាបាលបានហើយ ។

ថ្ងៃមួយមានអ្នកជិតខាងម្នាក់ បានមកនិយាយលេង ជាមួយប្រពន្ឋគ្រូពេទ្យ។អ្នកជិតខាង៖ ពេទ្យម៉ៅ គឺជាពេទ្យពូកែអស្ចារ្យខ្លាំងណាស់ គាត់មិនចាំបាច់សួរ ពីអាការៈ ជំងឺទេ គឺគ្រាន់តែមើលទឹកមុខ អាចព្យាបាលជំងឺបានតែម្តង។ប្រពន្ឋពេទ្យ៖ ខ្ញុំមិនដឹងថា គាត់ជាពេទ្យដែលអស្ចារ្យ ឬមិនអស្ចារ្យនោះទេ ខ្ញុំគ្រាន់តែដឹងថា គាត់ពីមុនធ្លាប់ធ្វើជាពេទ្យសត្វ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke