កាលពីម្សិលមិញ ថ្ងៃទី ២៩ កក្កដា ខាងផលិតកម្ម YG Entertainment ដែលជាផលិតកម្មរបស់PSY, Big Bang, 2NE1 ជាដើម បានបង្ហើបអំពីការត្រឡប់មកវិញរបស់ PSY ជាមួយបទថ្មី និង Album ថ្មីពេញតែម្តង ។

PSYYG Entertainment បានប្រាប់ថា PSY កំពុងតែត្រៀមរៀបចំបទចំរៀង និង Album ថ្មីបណ្តើរៗហើយ ។ ឥលូវនេះ PSY កំពុងនៅទីក្រុង Los Angeles សហរដ្ឋអាមេរិច ជាមួយនិងអ្នកនិពន្ធYoo Gun Hyung ដែលជាអ្នកមានស្នាដៃក្នុង Gangnam Style និង Gentleman ។ ខាងអ្នកដែលនៅជិត PSY បំផុតនិយាយថា លើកនេះ PSY មិនចេញម្តងមួយបទទេ តែជា Album ទាំងមូលតែម្តងដែល ទស្សនិកជនចូលចិត្ត ។ដូចដែលយើងបានដឹងហើយថា PSY ល្បីដោយសារបទ Gangnam Style ហើយព្យាយាមធ្វើព្យុះ ធ្វើភ្លៀងសារជាថ្មីទៀត ជាមួយ Gentleman តែមិនសូវមានសន្ទុះដូច Gangam Style ឡើយតែយើងក៏ចាំមើល តើបទថ្មីនេះ អាចធ្វើអោយពិភពលោក កក្រើកម្តងទៀតឬយ៉ាងណា ៕

 

ដោយ ៖ លីលីប្រភព ៖ soompi