បន្ទាប់ពីត្រឡប់មកវិញ ជាមួយនិងភាពជោគជ័យ របស់បទ Falling In Love រួចមក ក្រុមចំរៀង2NE1 កំពុងបន្ត វាយលុកពិភពចំរៀងសារជាថ្មីម្តងទៀតហើយ ។ ប៉ុន្មានថ្ងៃនេះ ខាងគេហទំព័រMnet ដែលជាគេហទំព័រតន្រ្តីដ៏ធំមួយ របស់កូរ៉េបានបង្ហោះវីដេអូរបស់ 2NE1 ដែលទាក់ទងនិងបទថ្មី ចំនួន ២ វីដេអូរួចមកហើយ ។

width=470ថ្ងៃនេះ 2NE1 បានបង្ហោះវីដេអូដោយខ្លួនឯងផ្ទាល់តែម្តង ដោយវីដេអូនោះ គឺជាវីដេអូបង្ហាញពីក្បាច់រាំ របស់បទថ្មី ដែលមានចំណងជើងថា Do You Love Me ។ បទមួយនេះ ជាស្នាដៃរួមគ្នារបស់ Teddy, DEE.P និង Lydia ដែលបទនេះ និយាយអំពីអារម្មណ៍នារី ដែលលួចស្រឡាញ់គេ ហើយចង់ដឹងអំពីអារម្មណ៍ របស់ម្នាក់នោះចំពោះខ្លួនដែរ ។2NE1 នឹងចេញសំដែងលើឆាក នៅថ្ងៃទី ៨ សីហា ក្នុងកម្មវិធី M! Countdown ហើយនិងបន្តទៅឆាក Music Bank, Inkigayo ជាបន្តៗទៀត ៕

 

ដោយ ៖ លីលីប្រភព ៖ allkpop