កូនក្រមុំជិតរៀបការម្នាក់អាយុ៣៨ឆ្នាំ រស់នៅប្រទេសអាឡឺម៉ង់មានNicknameថា NicoleBlow37 បានសំរេចចិត្តដាក់លក់ដេញថ្លៃរាត្រីក្រេបទឹកឃ្មុំHoneymoon របស់ខ្លួននៅលើអ៊ីនធើណេត។ការសំរេចចិត្តរបស់នារីម្នាក់នេះវាជារឿងដ៏ចម្លែកមួយហើយ តែអ្វីដែលកាន់តែចម្លែកទៀតនោះគឺ ប្តីជិតរៀបការរបស់នាងក៏យល់ព្រមក្នុងរឿងនេះដែរ។បច្ចុប្បន្នរាត្រីទឹកឃ្មុំរបស់នាងកំពុងមានតំលៃ366 Euro។

នារីម្នាក់នេះបានចែករំលែកថា: ខ្មុំចង់រួមដំណេកជាមួយបុរសម្នាក់ផ្សេងទៀត ក្នុងរាត្រីទឹកឃ្មុំនៅចំពោះមុខប្តីរបស់ខ្ញុំ។ ពួកខ្ញុំនឹងជួបគ្នានៅក្នុងBarមួយ ហើយបន្ទាប់មកយើងនឹងចូលទៅក្នុងបន្ទប់ក្រេបទឹកឃ្មុំក្នុងសណ្ឋាគារ។ ខ្ញុំនឹងយកទៅជាមួយនូវឯកសាររៀបអាពាហ៏ពិពាហ៏ដើម្បីបញ្ជាក់ឲ្យច្បាស់ថា នោះពិតជារាត្រីក្រេបទឹកឃ្មុំរបស់ខ្ញុំមែន។ មានតែអ្នកដែលបានផ្ញើរូបថតមកមុនតែប៉ុណ្ណោះទើបអាចចូលរួមក្នុងការដេញថ្លៃនេះបាន។ កូនក្រមុំដ៏ចម្លែកនេះក៏បានបន្ថែមថា អ្នកដែលទិញបានរាត្រីទឹកឃ្មុំរបស់នាងត្រូវបង់ថ្លៃបន្ទប់រាត្រីក្រេបទឹកឃ្មុំនៅសណ្ឋាគារផងដែរ។ ហើយទន្ទឹមនឹងនោះ បុរសម្នាក់នោះត្រូវស្លៀកពាក់អោយបានស្អាតបាត មានសីលធម៌ ចេះគោរពស្រ្តីភេទ៕
ដោយ៖ ណាណូប្រភព៖ K14