តារា ៖​ ស្ថានីយ៍ទូរទស្សន៍ចិន TVB ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត នាង Tracy Chu ក្នុងការសហការជាមួយនឹងតារាសម្តែងប្រុសគឺលោក Andy Lau   ក្នុងការថតខ្សែភាពយន្តថ្មីរបស់ខ្លួន ។

បើយោងតាមរបាយការណ៍​ បានបញ្ជាក់អោយដឹងផងដែរថា​  នាង Tracy Chu នាពេលកន្លងផុតទៅថ្មីៗនេះ  នាងបានទទួលនូវសមិទ្ធផលជោគជ័យថ្មីមួយ  ក្នុងការឈានជើងចូលទៅប្រឡូកក្នុងវិស័យសិល្បៈដោយនាងបានទទួលពានរង្វាន់ជាម្ចាស់ជ័យលាភីលេខបី បវរកញ្ញាឯកហុងកុង ឆ្នាំ ២០១២។

width=504

គួរបញ្ជាក់ផងដែរថា ខណៈពេលដែលនាងកំពុងតែទទួលពានរង្វាន់ជាម្ចាស់ជ័យលាភីលេខបី ប្រចាំកម្មវិធីប្រកួតបវរកញ្ញាឯកមួយនេះ ​​  នាងក៏បានឆ្លៀតឧកាស  ផ្តល់នូវកិច្ចសម្ភាសន៍ទៅដល់ភ្នាក់ងារសារព័ត៌មានផងដែរ ដោយបានបញ្ជាក់ថា  ៖  ខ្ញុំពិតជាមានអារម្មណ៍រំភើប នឹងសប្យាយរីករាយមែនទែន  បើទោះ   ជានាងខ្ញុំជាប់ចំណាត់ថ្នាក់លេខបីក៏ដោយ ហើយក៏សូមធ្វើការថ្លែងអំណរគុណដល់បណ្តាអ្នកគាំទ្ររូបនាងខ្ញុំកន្លងមក។

width=501

លើសពីនេះទៅទៀត   បេក្ខនារីដែលជាប់ចំណាត់ថ្នាក់លេខបីរូបនេះ  បានបន្ថែមថា  នាងមិនទាន់ច្បាស់នៅឡើយទេ ថាតើ ព័ត៌មានដែលលេចឮនេះ ជាការពិតឬយ៉ាងណា ?​  តែប្រសិនបើវាជាការពិតមែននោះ នាងពិតជាមានអារម្មណ៍ថា ពិតជាសប្បាយចិត្តមែនទែន ខណៈពេលដែលនាងមានឧកាសក្នុងការចូលរួមសម្តែងនៅក្នុងស្ថានីយ៍ទូរទស្សន៍ TVB ក៏ដូចជា សហការចួលរួមសម្តែងជាមួយនឹងលោក Andy  Lau  ដែលជាកំពូលតារាសម្តែងប្រុសដ៏ល្បី   ប្រចាំស្តានីយ៍ទូរទស្សន៍មួយនេះ ​ ៕

ដោយ ៖ ពិសីប្រភព ៖ asiancrunch