ថ្ងៃមួយ​បុរស​ម្នាក់ ដោយ​មានធុរៈ​ចាំបាច់​ត្រូវ​ដើរ​តែឯង​នៅ​ក្នុង​ព្រៃ​ដ៏​ជ្រៅ មួយ​កណ្តាល​យប់។​គាត់​មានចិត្ត​ខ្លាច​ខ្មោច​ជា​ខ្លាំង​ណាស់   រំពេច​នោះ​គាត់​បាន​ជួប​បុរស​ម្នាក់​កំពុង​ដើ​ពីមុខ​គាត់​យឺតៗ។

/

ពេល​នោះ​ គាត់​មាន​អារម្មណ៍​រីករាយ​ជា​ខ្លាំង ព្រោះ​គាត់​គិត​ថា​  មាន​មនុស្ស​រួម​ដំណើរ​ជាមួយ​គាត់     វា​មិនសូវ​ខ្លាច​ខ្មោច។ ដោយសារ​ការ​ខ្លាច​ខ្មោច​ពេក   គាត់​ដើរ​យ៉ាង​លឿន ប៉ុន្តែ​បុរស​ចំឡែក​ម្នាក់​នោះ មិន​បាន​ធ្វើ​ដូច​គាត់​ឡើយ   គាត់​ដើរ​យឺតៗ ឃើញ​ដូច្នេះ​គាត់​ក៏​សួរ​ទៅ​បុរស​នោះ​ថា​ហេតុ​អ្វី បានជា​អ្នកឯង​ដើរ​យឺត​ម្ល៉េះ ឯង​មិន​ខ្លាច​ខ្មោច​ទេ​ឬ?  បុរស​ចំឡែក​ឆ្លើយ​តប​បាទ! ខ្ញុំ​ក៏ខ្លាច​ដូច​លោក​អ​ញ្ចឹ​ងដែរ កាល​ខ្ញុំ​នៅ​រស់!៕

ដោយ៖ វណ្ណៈប្រភព៖ khmerjoke