លោក វីល្លៀម បានទៅឥណ្ឌា ២-៣ខែ ធ្វើអោយពុកមាត់ ពុកចង្ការរបស់គាត់ដុះវែង ។ បន្ទាប់មក គាត់បានត្រឡប់មកអង់គ្លេសវិញ ហើយគាត់និងប្រពន្ឋកាត់ទៅកម្សាន្ត និងឈប់សម្រាកនៅក្នុងសណ្ឋាគារមួយ ក្បែរមាត់សមុទ្រ ។ នា១ថ្ងៃក្រោយមក ប្រពន្ឋគាត់និយាយទៅកាន់គាត់ថាអូនមិនចូលចិត្តពុកចង្ការបងឯង ទេ។ គាត់បានកោរពុកចង្ការ ចេញយ៉ាងស្អាត ប៉ុន្តែគាត់មិនបានកោរពុកមាត់ចេញទេ ។
នៅព្រឹកថ្ងៃបន្ទាប់ គាត់និយាយប្រាប់ខ្លួនឯងថាឥឡូវនេះ ខ្ញុំស្អប់ពុកមាត់ខ្លួនឯងហើយ។ គាត់ក៏បានកោរវាចេញដែរ ។ បន្ទាប់មក គាត់ និងប្រពន្ឋគាត់បានចុះទៅជាន់ក្រោម ដើម្បីស្រស់ស្រូបអាហារពេលព្រឹក ហើយមនុស្សទាំងអស់ នៅអង្គុយតុផ្សេងៗទៀត ចោលភ្នែកសម្លឹងមើលពួកគាត់ និងចាប់ផ្តើមនិយាយខ្សឹបខ្សៀវប្រាប់គ្នាទៅវិញទៅមក ។អ្នករាល់គ្នានិយាយថាស្ត្រីនោះ តែងមកញ៉ាំអាហារ ពេលព្រឹកជាមួយបុរសប្លែកមុខរៀងរាល់ព្រឹក៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke