មានការរៀបអាពាហ៍ពិពាហ៍ ចម្លែកមួយទៀតហើយ ! វាជាប្រពៃណីពីចាស់បុរាណ ក្នុងតំបន់មួយនៃប្រទេសចិន  ដែលការអាពាហ៍ពិពាហ៍ បានធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លំាងដល់អ្នកដែលនិយមលេង តាមប្រព័ន្ធអនឡាញ ពាសពេញពិភពលោក ដោយសារតែការរៀប អាពាហ៍ពិពាហ៍បែបនេះ។

តាមប្រភពព័ត៌មានបរទេស ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៣ នេះ បានចុះផ្សាយថា ការរៀបអាពាហ៍ពិពាហ៍ ជាប្រពៃណីចាស់បុរាណ ក្នុងតំបន់ដោយឲ្យកូនកំលោះ និងអ្នកកំដរត្រូវពាក់អាវក្នុង និងខោក្នុងរបស់កូនក្រមុំ និងអ្នកកំដរកូនក្រមុំ ។

អ្វីដែលគួរចាប់អារម្មណ៍ជាងគេនេះ ឈុតស៊ីផ្លែឈើ គឺកូនកំលោះត្រូវយកផ្លែចេកចងខ្សែ ហើយដាក់ផ្លែចេកចូលក្នុងខ្សែក្រវ៉ាត់ ឲ្យកូនក្រមុំខាំស៊ីផ្លែចេក បើមើលទៅវាដូចជា កូនក្រមុំកំពុងឱរាលសិច ជាមួយកូនកំលោះអីចឹង។

ការរៀបអាពាហ៍ពិពាហ៍មួយទៀត ក៏ជាប្រពៃណីចាស់បុរាណក្នុងតំបន់ មិនខុសពីអាពាហ៍ពិពាហ៍មុខទេ ដោយឲ្យកូនកំលោះបេះកំប៉ុង ទឹកដោះគោដែលកូនក្រមុំ ចងខ្សែកំប៉ុងទាំងសង្ខាង ទម្លាក់ជិតសុដន់កូនក្រមុំ។

អាពាហ៍ពិពាហ៍ចុងក្រោយដែលធ្វើ ឲ្យមានការភ័យខ្លាច និងសើចសប្បាយជាមួយគ្នា គឺណែមដ៏ធំដែលកូនកំលោះ យកមកឲ្យកូនក្រមុំខាំស៊ីតាមចិត្ត ៕

Looking

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល