អន្តរជាតិ ៖ សារព័ត៌មាន  The  Asiaone បានចេញផ្សាយកាលពីម្សិលមិញនេះ  បានអោយដឹងថា អ្នកជំនួញប្រុស ក៏ដូចជាមហាសេដ្ឋីម៉ាឡេស៊ីដែលមានឈ្មោះថា លោក Jho Low ត្រូវបានរកអោយឃើញថា លោកបានចំណាយប្រាក់ដល់ទៅ  ២​  លានដុល្លារក្នុងការតាមចែចង់នារីដែលជាតារាល្បីរបស់តៃវ៉ាន់។

width=500

លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា អ្នកជំនួញប្រុសជោគជ័យរូបនេះ  បានចំណាយប្រាក់ដល់ទៅជាង  ២  លានដុល្លារក្នុងការធ្វើកម្មវិធីជប់លៀងយ៉ាងអធឹកអធម នៅឯសណ្ឋាគារ ក៏ដូចជា  រមណីយដ្ឋាន  The Palm  នៅក្នុងទីក្រុង  Dubai  ដើម្បីបញ្ជាក់ពីសាក្ខីភាពដែលគាត់មានចំពោះនាង ក៏ដូចជាចង់បង្ហាញពីក្តីស្រឡាញ់របស់ខ្លួនចំពោះនាងផងដែរ។

width=505

width=503

គួររំឮកផងដែរថា នារីជាជនជាតិតៃវ៉ាន់រូបនោះមានឈ្មោះថា Elva ហើយត្រូវបានរកអោយឃើញថានាងបានសម្រក់ទឹកភ្នែកនៅក្នុងកម្មវិធីជប់លៀងមួយនោះ ខណៈពេលដែលនាងរំភើប ក៏ដូចជារន្ធត់ខ្លាំងពេក ពោលគឺបន្ទាប់ពីមានបុរសពីរនាក់បានហោះចុះមកពីលើមេឃ ជាមួយឈុតគ្រឿងអល្លង្ការដែលមានតម្លៃ RM83,500 ស្របពេលដែលមានសំលេងកាំជ្រួចបានបន្លឺឡើង នាពេលនោះផងដែរ

width=506

មិនត្រឹមតែប៉ុណ្ណោះ   នៅក្នុងរាត្រីនោះ  ក៏មានការសម្តែង តាមរយៈការប្រគុំវីយ៉ូឡុងផងដែរ   តែជាលទ្ធផល នាង  Elva  បានបដិសេធទៅលើសំណើរបស់អ្នកជំនួញជោគជ័យ វ័យក្មេងរូបនេះទៅវិញ  ​ស្របពេលដែលនាងបានបញ្ជាក់ថា នាងចាត់ទុកគាត់ ដូចជាបងប្រុសតែប៉ុណ្ណោះ ។  ទន្ទឹមនឹងការបដិសេធនេះ បើយោងតាមភា្នក់ងារសារព័ត៌មាន បានបង្ហើបអោយដឹងថា  នាងកំពុងតែមានទំនាក់ទំនងស្នេហា ជាមួយនឹងតារាសម្តែងប្រុសតៃវ៉ាន់ ដែលមានឈ្មោះថា​  លោក  Kai  Ko  ហើលយមានពេលមួយនេះក៏ត្រូវបានអ្នកកាសែត តាមប្រមាញ់ព័តមានអោយដឹងផងដែរថា  ពួកគេនឹងនាំគ្នា ទៅសម្រាកលំហែរកំសាន្តនាកោះ Bali នាពេលខាងមុខនេះ៕

ដោយ​ ៖ ពិសីប្រភព ៖ asiaone