តើការធ្វើដំណើរផ្លូអាកាសពិតជាមានសុវត្តិភាពជាងធ្វើដំណើរតាមផ្លូវគោកមែនឬ? វាគឺជាសំនួរមួយដែលគ្រប់គ្នាតែងតែសួរព្រោះបញ្ហាជីវិតគឺសំខាន់ តែបញ្ហាធំនោះគឺតើការធ្វើដំណើរតាមផ្លូវគោក និងផ្លូវអាកាសតើមួយណាមានសុវត្តិភាពជាង?ការធ្វើដំណើរផ្លូវអាកាសត្រូវបានគេដឹងថាវាមានភាពឆាប់រហ័សដែលអាចនាំអ្នកដំណើរទៅកាន់ទីឆ្ងាយបានយ៉ាងស្រួល ជាពិសេសគឺការធ្វើដំណើរឆ្លងដែលមានចម្ងាយឆ្ងាយ ដូចជាធ្វើដំណើរពីភ្នំពេញទៅសៀមរាបក្នុងរយៈពេល ៤៥ នាទីជាដើម ខណៈដែលអ្នកត្រូវចំណាយពេលជាង ៥ ទៅ ៦ ម៉ោងដើម្បីធ្វើដំណើរតាមរថយន្ត។តែការធ្វើដំណើរផ្លូវអាកាសនេះគឺវាមានបញ្ហាត្រង់ថាត្រូវប្រុងប្រយ័ត្នកម្រិតខ្ពស់ការផ្ទុះនៅពេលបញ្ឆេះយន្តហោះលើកដំបូងគឺនៅថ្ងៃទី ១៧ កញ្ញា ១៩០៨ នៅពេលដែលលោក Thomas Selfridgeបានដឹកអ្នកដំណើរក្នុងកម្មវិធីហោះហើរសាកល្បងមួយនៅរដ្ឋ Virginia ក្រោយមកហេតុការណ៍បែបនេះគឺកម្រនឹងកើតមានណាស់ ប៉ុន្តែតម្រូវឱ្យមានការគណនាកម្រិតខ្ពស់ទើបអាចធានាបាននូវសុវត្តិភាព។តែបើយើងក្រលេកមកមើលការធ្វើដំណើរផ្លូវគោកវិញនោះគឺថាមានបញ្ហាជាច្រើនដែលធ្លាប់បានកើតឡើងក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍រាប់មិនអស់ជារៀងរាល់ឆ្នាំដូចនេះហើយបើគិតទៅវាគ្មានមួយណាដែលមានសុវត្តិភាពជាមួយណានោះទេ។ សូមចងចាំផងដែរថាគួរណាប្រយ័ត្នជាលំដាប់រាល់ពេលដែលចាកចេញធ្វើដំណើរផ្លូវជិតផ្លូវឆ្ងាយ៕

/

/

ដោយ៖ ផានិតប្រភពពី៖ Lifestyle