បន្ទាប់ពីលួចបានរ៉ូបពីហាងមួយ ស្ដ្រី “មានដៃមានជើង” ម្នាក់នេះ ក៏ស្លៀករ៉ូបដែល​លួច​បាន ហើយថតរូបខ្លួនឯង បង្ហោះលើហ្វេសប៊ុក។

width=436

ម្ចាស់ហាងសម្លៀកបំពាក់ Mortie’s Boutique ở Illinois (អាមេរិក) បានប្រទះឃើញស្ដ្រីម្នាក់ លួចយករ៉ូបពណ៌ស្លែកខ្លា ដោយមិនបានបង់ប្រាក់ នៅពេលដែលម្ចាស់ហាងនេះ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព។ ភា្លមនោះ គាត់ក៏បានបង្ហោះសារនៅលើទំព័រ ហ្វេសប៊ុករបស់ខ្លួន ដោយស្នើឱ្យអ្នករាល់គ្នាជួយសង្កេតមើលថា តើមានឃើញអ្នកណាបង្អួតរ៉ូបដែលបាត់នោះដែរ ឬអត់។

/

ស្ដ្រីម្នាក់នេះ លួចរ៉ូបគេហើយ ហ៊ានបង្ហោះរូបភាពអូតមិត្តភ័ក្ដិនៅលើហ្វេសប៊ុកទៀត

មិនយូរប៉ុន្មាន ម្ចាស់ហាងសម្លៀកបំពាក់ ក៏ទទួលបានដំណឹង ៖ “ខ្ញុំទទួលតំណភ្ជាប់ (link) ហ្វេសប៊ុក និងសារដែលសួរថា តើនេះគឺជាអ្វីដែលលោកកំពុងស្វែងរក?”។

/

នៅពេលចូលទៅកាន់តំណភ្ជាប់នេះ គេឃើញរូបរបស់ Danielle Saxton អាយុ ២៧ឆ្នាំ កំពុងមានផ្ទៃពោះ។ នាងស្លៀករ៉ូបមួយនេះ (ដែលម្ចាស់ហាង Mortie’s Boutique និយាយថា វាមានតែមួយគត់) ហើយថតរូបជាមួយមិត្តភ័ក្ដិម្នាក់។ ប្រហែល ២ម៉ោងក្រោយមក Danielle Saxton ក៏ត្រូវបាននគរបាលចាប់ឃាត់ខ្លួន។

width=436

ហាង Mortie’s Boutique

Shawn Talluto មកពីការិយាល័យនគរបាល West Frankfort នៃតំបន់ Illinois ថ្លែងថា ៖ “នៅពេលបង្ហោះអ្វីមួយ នៅលើ ហ្វេសប៊ុក ចូរចងចាំថា ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ព័ត៌មានដែលបានបង្ហោះនោះ នឹងត្រូវបានគេចែករំលែកទូទាំងពិភពលោក”។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail