កាលដើមឡើយ ​មានបុរស​អ្នកជួញដូរ​គ្រឿងញៀន​ម្នាក់ ​បានធ្វើ​ដំណើរតាមទូក​​ព្រមទាំង​មាន​គ្រឿងញៀន​ដាក់​ជាប់ខ្លួន​យកទៅ​ចែកចាយ​សំរាប់លក់ផង។ ក្រុមប៉ូលិស ដែលបានទទួលដំណឹងនេះ បានប្រដេញ និងចាប់ខ្លួន ហើយក៏សុំធ្វើការឆែកឆេរ

/

ប៉ូលិស៖ នេះកញ្ចប់អ្វី? បុរសគ្រឿងញៀន៖ កញ្ចប់បាយ ទុកហូបពេលធ្វើដំណើរតាមផ្លូវ!ប៉ូលិស៖ ចុះកញ្ចប់នេះ? បុរសគ្រឿងញៀន៖ កញ្ចប់នេះ គឺសំណាញ់ សម្រាប់បង់ចាប់ត្រីធ្វើម្ហូប!ប៉ូលិស៖ ចំណែកកញ្ចប់នេះវិញ? បុរសគ្រឿងញៀន៖ គឺនែ! អាកញ្ចប់មួយនេះ ជាអាភៀន ជារបស់ខុសច្បាប់បោះចោលទៅ!(ថារួចបុរសគ្រឿងញៀន ក៏ទំលាក់ ចុះទៅក្នុងទឹកទន្លេបាត់ទៅ) ប៉ូលិស៖ (ចាប់មិនបានព្រោះគ្មានភស្តុតាង )