គ្រួសារមួយពីរនាក់ប្ដីប្រពន្ធនោះ ក្រ មហាក្រ ជំពាក់លុយគេ រកអង្ករច្រកឆ្នាំគ្មានទេ។ ដល់លំបាកខ្លាំងពេកទៅក៏នឹករកកលសម្លាប់ខ្លួនទាំងពីរនាក់។ គិតស្រេចហើយ ក៏បបួលគ្នាទៅទិញថ្នាំកណ្ដុរ លុយទិញបានតែមួយកញ្ចប់។

មិនដឹងថាត្រូវធ្វើយ៉ាងម៉េច បើរំលែកចែកគ្នាម្នាក់កន្លះកញ្ចប់ខ្លាចវាមិនងាប់ តែសម្រេចថាចែកគ្នាម្នាក់កន្លះកញ្ចប់ចុះព្រោះវាអស់ជម្រើសហើយ ហែកកញ្ចប់ថ្នាំ ត្រូវរង្វាន់បានថ្នាំមួយកញ្ចប់ទៀត… ហេងពួកគាត់មែន បានងាប់ទាំងពីរនាក់ ដោយសុវត្ថិភាព៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke