បរទេស៖ ដើម្បីអាចដឹងថា មនុស្សម្នាក់ខ្ពស់ ឬទាបបាន គឺត្រូវមើលទៅលើ កម្ពស់របស់ពួកគេ ។ អ្នកប្រហែលជា ចង់ដឹងហើយថា ក្នុងចំណោម អ្នកដឹងនាំទាំងអស់ របស់ពិភពលោក តើមួយណាមាន កម្ពស់ខ្ពស់ជាងគេនោះ? ខាងក្រោមនេះ ជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីទាំង១០ ដ៏មានកម្ពស់ខ្ពស់ជាងគេ ក្នុងពិភពលោក៖

/

១. លោក FilipVujanovic

ជាប្រធានាធិបតីនៃប្រទេស  Montenegro ដែលត្រូវបានគេចាត់ទុកថា ស្ថិតនៅលេខរៀងទី១ ក្នុងចំណោមប្រធានាធិបតី ដ៏មានកម្ពស់ខ្ពស់ជាងគេ នៅក្នុងពិភពលោក ជាមួយនឹងកម្ពស់ ២ ម៉ែត្រ។

/

២. លោក Nicolas Maduro

ជាប្រធានាធិបតីនៃប្រទេស Venezuela និងក៏ជារដ្ឋមន្រ្តី ក្រសួងការបរទេស មួយរូប ដែលមានកម្ពស់ ១.៩០ ម៉ែត្រ។ លោកមិនត្រឹមតែមាន កម្ពស់ខ្ពស់នោះទេ ថែមទាំងមានស្មា ធំទូលាយទៀតផង។

/

៣. លោក Bashar al-Assad

ជាប្រធានាធិបតីនៃប្រទេសស៊ីរី ដែលមានកម្ពស់ ១.៨៩ ម៉ែត្រ ហើយលោក មានភ្នែកពណ៌ខៀវ និងនិយាយភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។  នាង Asma Assad  ជាប្រពន្ធរបស់លោក Bashar al-Assad  ត្រូវបានគេចាត់ទុកថា ជាស្ត្រីដំបូងគេ ដែលមានរូបសម្រស់ ស្រស់ស្អាតបំផុត ក្នុងពិភពលោក។

/

៤. លោក Stephen Harper

ជានាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា ដែលមានកម្ពស់ ១.៨៨ ម៉ែត្រ ហើយលោកមកពី គណបក្សអភិរក្សនិយម។ បច្ចុប្បន្ននេះ លោកមានកូនពីរនាក់ ជាមួយនឹងប្រពន្ធ របស់លោក គឺនាង Laureen Teskey។

/

៥. លោក Paul Kagame

ជាប្រធានាធិបតីទី៦ របស់ប្រទេស Rwanda ដែលមានកម្ពស់ ១.៨៨ ម៉ែត្រ ហើយចំណែកកូនស្រីរបស់លោកវិញ មានកម្ពស់រហូតដល់ ២ ម៉ែត្រឯណោះ។

/

៤. លោក Toomas Hendrik Ilves

ជាប្រធានាធិបតីនៃប្រទេសអេស្តូនី ដែលមានកម្ពស់ ១.៨៨ ម៉ែត្រ ហើយត្រូវបានគេស្គាល់ថា ជាអ្នកការទូត និងជាអ្នកកាសែត ព្រមទាំងជាមេដឹកនាំ នៃគណបក្សសង្គម ប្រជាធិបតេយ្យក្នុងឆ្នាំ ១៩៩០។

/

៧. លោកបារ៉ាក់អូបាម៉ា

ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលមានកម្ពស់ ១.៨៥ ម៉ែត្រ។ លោកបារ៉ាក់អូបាម៉ា បានបញ្ចប់ការសិក្សា នៅសាលាច្បាប់ Harvard និងបានបង្រៀនច្បាប់រដ្ឋធម្មនុញ្ញ នៅឯសាលាច្បាប់ នៃសាកលវិទ្យាល័យ ឈីកាហ្គោចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០០៤។

/

៨. លោក David Cameron

ជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាមេដឹកនាំនៃ គណបក្សអភិរក្សនិយម ដែលមានកម្ពស់ ១.៨៥ ម៉ែត្រ។

/

៩. លោក Blaise Compaoré

ជាប្រធានាធិបតីនៃប្រទេស Burkina Faso និងជាស្ថាបនិកនៃ គណបក្សនយោបាយ ដែលមានកម្ពស់ ១.៨៣ ម៉ែត្រ។

/

១០. លោក Recep Tayyip Erdogan

ជាប្រធានាធិបតី នៃប្រទេសតួកគី និងជាអភិបាល ទីក្រុងអ៊ីស្តង់ប៊ុល ដែលមានកម្ពស់ ១.៨៣ ម៉ែត្រ ៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល