បុរស​ម្នាក់​រត់​យ៉ាង​ត្រហេបត្រហប​មក​កាន់​ប៉​ស្តិ៍​ប៉ូ​លី​ស ហើយ​និយាយ ទាំង​សំឡេង​ញ័ររដាក់រដុប ទៅ​កាន់​ប៉ូ​លី​សយាម​ប្រចាំការ​ម្នាក់​ថា៖ /បុរស៖ លោក​ប៉ូ​លើសៗ ប្រញាប់​យក​ខ្ញុំ​ដាក់​ចូលក្នុង ​បន្ទប់​ឃុំឃាំង ខ្លួន​ជា​បន្ទាន់ និង​ ចាក់សោរ អោយ​ជាប់​ផង​បាទ! ប៉ូ​លី​ស៖ អេ! ពូ​ឯង​មានរឿង​ស្អី​ទៅ បានជា​មក​អោយ​ខ្ញុំ​ឃុំខ្លួន ទទេៗ​បែប​នេះ? បុរស ,,, ព្រោះ​ខ្ញុំ​ទើបតែ​វាយ​ក្បាល​ប្រ​ព​ន្ឋ​ខ្ញុំ មួយ​ដប​ស្រា​អម្បាញ់មិញ ប៉ូ​លី​ស៖ គាត់​ស្លាប់​មែន​ទេ? បុរស៖ អត់​ទេ គ្រាន់តែ​ពក! ឥឡូវនេះ​ប្រ​ព​ន្ឋ​ខ្ញុំ​កំពុង​តាម​សងសឹកកាន់​កាំបិត​កាន់​ពូថៅ​ផង ដេញ​តាម​ពីក្រោយ ខ្ញុំ​ប្រកិតៗ​តែ​ម្តង! ប៉ូ​លី​ស៖ អុញ! អ​ញ្ចឹ​ង​សោះ

ដោយ៖ វណ្ណៈប្រភព៖ khmerjoke