ចម្លែក ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ ដោយគេហទំព័រសារព័ត៌មាន mirror អោយដឹងថា បុរសម្នាក់ បានបំពាក់កាម៉េរ៉ានៅក្នុងផ្ទះបាយ ដើម្បីប្រមាញ់សកម្មភាពមិនប្រក្រតី ផ្ទុយទៅវិញ គាត់បែរជារកឃើញរូបភាព ក៏ដូចជាវីដេអូ ដោយចៃដន្យ នោះគឺមិត្តស្រីរបស់ខ្លួន បានរួមភេទជាមួយនឹងកូនប្រុសជំទង់របស់គាត់វ័យ ១៦ ឆ្នាំទៅវិញ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងក្នុងក្រុង Tasmania ប្រទេសអូស្រ្តាលី។ ដោយឡែក មកទល់នឹងពេលនេះ មិត្តស្រីរូបនោះ ត្រូវបានចាប់ឃាត់ខ្លួននិងផ្តន្ទាទោស ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះហើយ បន្ទាប់ពីមានការចោទប្តឹងពីសំណាក់មិត្តបុ្រសរបស់ខ្លួន ពីបទបានធ្វើការរួមភេទ ជាមួយនឹងក្មេងមិនទាន់គ្រប់អាយុ(អនីតិជន)។
ដោយឡែក បើតាមប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ស្រ្តីដែលជាជនជាប់ចោទ វ័យ ២៨ ឆ្នាំរូបនោះ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណអោយដឹងនោះទេ ដោយផ្អែកទៅនឹងលក្ខខ័ណ្ឌផ្លូវច្បាប់៕
ដោយ ៖ រិទ្ធីប្រភព ៖ mirror