ចិន៖​ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៧ធ្នូម្សិលមិញនេះថា មានស្រ្ដីម្នាក់ បានសម្រេចចិត្ដលោតពីលើស្ពាន ក្នុងគោលបំណង បញ្ចប់ជីវិតរបស់ខ្លួន ព្រោះគិតថា ដីធ្លីរបស់ខ្លួនបានគេរឹបយកអស់។

width=453

ប្រភពដដែលបានអោយដឹង ហេតុការចង់សម្លាប់ខ្លួន ដោយលោតពីល្ពាននេះ បានកើតឡើងនៅលើស្ពានមួយ ដែលមានកម្ពស់ដល់ទៅ ១៥. ២៤ ម៉ែត្រ នៅឯទន្លេ Zhujiang ក្នុងតំបន់ Guangzhou ខេត្ដ​Guangdong ប្រទេសចិន ខណៈដែលនារីម្នាក់មានឈ្មោះថា Lia Sun មានវ័យ ៣១ឆ្នាំ បានព្យាយាមលោតពីលើកំពូលស្ពានចូលទៅក្នុងទឹកទន្លេ តែត្រូវក្រុមប៉ូលីស ជួយសង្គ្រោះទាន់ពេលវេលា។

width=453

width=453

 

ពេលងើបចេញពីទឹកវិញ នាង Sun បាននិយាយទាំងទឹកភ្នែកថា នាងចង់បញ្ចប់ជីវិតរបស់នាង ព្រោះនាងបានគិតថា រដ្ឋបានរឹបអូសធ្លីរបស់នាងអស់ហើយ (after claiming government planners stole her home) ។​ រឿងរ៉ាងរបស់នាង Sun រដ្ឋនឹងត្រូវដោះស្រាយយ៉ាងណានោះ គឺយើងពុំទាន់ដឹងនៅឡើយទេ៕

ដោយ៖ នារីប្រភព៖ dailymail