Katy Perry ទើបនឹងបានដាច់គ្នាពីតារាចម្រៀង John Mayer ជាលើកទី ២ ក្រោយពេលដែលតារាចម្រៀងរូបនេះមិនអាចធ្វើតាមសន្យាដែលខ្លួនបានសន្យាជាមួយនាងបាន។
គួរប្រាប់អោយបានដឹងផងដែរថាស្នេហារបស់ Russell Brand និងប្រពន្ធគឺ Katy Perry ត្រូវបានដើរដល់ផ្លួវទាល់ព្រោះតែ Katy នាងស្រលាញ់ John Mayer ប៉ុន្តែមិនទាន់នឹងបានប៉ុន្មានផងនាងក៏ត្រូវបោះបង់ John ចោលម្ដងទៀត។
តាមប្រភពព័ត៌មានបានអោយដឹងថា John មិនអាចធ្វើអ្វីដែលគេសន្យាបានសោះឡើយ គេបានត្រឹមលួង Katy ថាគេនឹងកែខ្លួន ១ ២ ៣ ជាដើមប៉ុន្តែគេនៅតែមិនអាចរក្សាសន្យារបស់គេបានដែលបណ្ដាលអោយមានភាពល្អក់កករក្នុងជីវិតស្នេហារបស់អ្នកទាំង ២ ម្ដងជាពីរដង។
ថ្ងៃចុងក្រោយរបស់អ្នកទាំង ២ ជាលើកទី ២ នោះគឺនៅពេលដែល John Mayer បានបាត់ពីផ្ទះដល់ទៅ ៥ ថ្ងៃដោយមិនស្រណោះនារីម្នាក់ដែលនៅផ្ទះម្នាក់ឯងទាល់តែសោះទោះបីជាគេធ្លាប់សន្យាថាមិនបោះបង់ Katy ដូចមុនក្ដី។ តែយ៉ាងណាគូស្នេហា ២ រូបនេះបានបែកបាក់គ្នាជាថ្មីទៅហើយចាំមើលថាតើ Katy និងដើរតាមផ្លូវណា៕
ដោយ៖ ម៉ូកាប្រភពពី៖ timesofindia