ប្លែកៗ ៖ ជាការពិតណាស់ ក្មេងតូចៗពិតជាមិនចូលចិត្តទៅសាលារៀនជាលើកដំបូងរបស់ខ្លួននោះទេ   ក៏ព្រោះតែវាគឺជាមជ្ឈដ្ឋានមួយថ្មី ​ ហើយប្លែក សំរាប់ពួកគេ  ដែលករណីនេះហើយ ក៏បានធ្វើអោយអ្នកគ្រូសាលាមតេយ្យមា្នក់ ចាប់ផ្តើមមានគំនិតក្នុងការបំលែងយន្តហោះ អោយក្លាយទៅជាសាលាមតេយ្យមួយដ៏គួរអោយទាក់ទាញសំរាប់ក្មេងតូចៗ  នេះបើយោងតាមសេចក្តីរាយការណ៍  ពីភ្នាក់ងារសារព័ត៌មានបរទេស  edvantage  ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅថ្មីៗនេះ។

width=476

គួរបញ្ជាក់ផងដែរថា  រឿងហេតុការណ៍មួយនេះ  បានកើ់តឡើ់ងនៅក្នុងក្រុង Georgian of Rus-tavi ។ហើយបើនិយាយពីអ្នកគ្រូនោះវិញ ត្រូវបានគេស្គាល់ឈ្មោះថា Gari Chapidze បានមានគំនិតច្នៃប្រឌិត  ក្នុងការបំលែងយន្តហោះ    អោយក្លាយទៅជាសាលាមតេយ្យដ៏ទាក់ទាញដល់ក្មេងតូចៗ ដោយគាត់បានបញ្ជាក់អះអាងថា មកទល់នឹងពេលនេះ វាពិតជាមានប្រសិទ្ទភាពពិតប្រាកដមែន    ខណៈពេលដែលក្មេងៗ  មកដល់ទីនេះពោរពេញទៅដោយស្នាមញញឹម  ស្របពេលដែលត្រលប់ទៅផ្ទះវិញជាមួយនឹងទឺកភ្នែក ក៏ព្រោះតែពួកគេមិនចង់ឃា្លតពីសាលាមតេយ្យមួយនេះ។

ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ  ទិដ្ឋភាពរួមយ៉ាងណានោះ តាមដានទស្សនានូវរូបភាពមួយចំនួនដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖​

width=475

width=474

width=474

ដោយ ៖ ពិសីប្រភព ៖ edvantage